លោក Barrack៖ អាមេរិកគាំទ្រការពន្យាររយៈពេល ១ឆ្នាំនៃអាណត្តិកងរក្សាសន្តិភាពរបស់ UN នៅលីបង់

2025/08/27 11:30:56 pm        97

បេសកជនអាមេរិកលោក Tom Barrack បាននិយាយកាលពីថ្ងៃអង្គារ (ទី២៦ ខែសីហា)ថា ទីក្រុងវ៉ាស៊ីនតោន នឹងគាំទ្រដល់ការបន្តអាណត្តិនៃកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសលីបង់រយៈពេល ១ឆ្នាំបន្ថែមទៀត។

ប្រភពការទូតជាច្រើនបានប្រាប់បណ្ដាញសារព័ត៌មានថា ការបោះឆ្នោតដែលបានគ្រោងទុក នៅក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីអនាគតនៃកងកម្លាំងរក្សាសន្តិភាព UNIFIL នៅភាគខាងត្បូងលីបង់ ដែលអាណត្តិរបស់ពួកគេ នឹងបញ្ចប់នៅថ្ងៃអាទិត្យ ត្រូវបានពន្យារពេល ស្របពេលដែលមានការប្រឆាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះឯកសារព្រាងនេះ។

លោក Barrack បានប្រាប់អ្នកសារព័ត៌មានពីវិមានប្រធានាធិបតីនៃប្រទេសលីបង់ថា «គោលជំហររបស់សហរដ្ឋអាមេរិក គឺយើងនឹងឲ្យមានការបន្តរយៈពេល ១ឆ្នាំទៀត»។ តែយ៉ាងណាក្ដី លោក Barrack បានកត់សម្គាល់ដោយមិនពេញចិត្តថា កម្លាំងនេះចំណាយ «មួយពាន់លានដុល្លារក្នុងមួយឆ្នាំ»។

គួរបញ្ជាក់ថា ឯកសារព្រាងថ្មី នឹងបន្តបេសកកម្មរក្សាសន្តិភាព ដែលត្រូវបានដាក់ពង្រាយជាលើកដំបូងក្នុងឆ្នាំ១៩៧៨ ដើម្បីបែងចែកអ៊ីស្រាអែល និងលីបង់ ដោយត្រូវបានបន្តមកដោយការដកចេញ នៅចុងឆ្នាំ២០២៧។

សេចក្តីព្រាងឯកសារនោះ នឹងសម្រេច «បញ្ចប់អាណត្តិរបស់ UNIFIL» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ «ហើយចាប់ផ្តើមដកបន្តិចម្ដងប្រកបដោយសុវត្ថិភាព ក្នុងរង្វង់រយៈពេលមួយឆ្នាំ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm