Bilbao ទំលាក់ Barcelona ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ Copa del Rey

2022/01/21 06:05:23 pm        86

​បាល់ទាត់៖ ​ក្រុម​ជើងឯក Copa dey Rey ៣១សម័យ FC Barcelona បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ ១៦ក្រុម​ចុង​ក្រោយ​បន្ទាប់ពី​ចាញ់ Athletic Bilbao ក្នុង​ម៉ោង​បន្ថែម​។ ​Iker Muniain ជា​អ្នក​បើក​ការ​នាំ​មុខ​ឱ្យ Bilbao តាំងពី​នាទី​ទី២ មុន​ពេល​ដែល Ferran Torres ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​ទី២០ ដែល​ជា​គ្រាប់​ដំបូង​របស់​គេ​តាំងពី​ផ្ទេរ​ពី Manchester City​។​

​​ការប្រកួត​ជិត​ដល់​ទី​បញ្ចប់​ទៅ​ហើយ Bilbao ក៏​រក​គ្រាប់​នាំមុខ​បាន​ម្តង​ទៀត​ដោយ Inigo Martinez នាទី​ទី៨៦ តែ​មិន​ចប់​ត្រឹមនេះ Barcelona ក៏​តាម​ស្មើ​នៅ​នាទី​ទី៩០+៣ ដោយ Pedri​។ ​ឈាន​ដល់​ម៉ោង​បន្ថែម ១៥នាទី​ពីរ​ដង Iker Muniain ដដែល​ក៏​រក​បាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន​នៅ​នាទី​ទី​១០៥ ដែល​ជា​គ្រាប់​ជ័យជំនះ​សំរាប់ Athletic Bilbao​។ ​Barcelona ដែល​កំពុង​ឈរ​លេខ ៦ នៅ La Liga តាម​ពីក្រោយ​ក្រុម​លេខ ១ Real Madrid ដល់​ទៅ ១៧​ពិន្ទុ​នោះ​នៅ​សល់​តែ​ពាន​មួយទៀត​ទេ​ក្នុង​ដៃ​គឺ UEFA Europa League​។

មួយគូ​ទៀត​យប់មិញ Real Madrid យកឈ្នះ​នៅ​ទឹកដី Elche ២-១ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​។ ការ​ប្រកួត​នេះ​ក៏​អូសបន្លាយ​ដល់​ម៉ោង​បន្ថែម​ដែរ​បន្ទាប់ពី​ស្មើគ្នា ០-០ ដល់​ចប់ ៩០នាទី​។ ក្នុង​ម៉ោង​បន្ថែម​នោះ​ខ្សែការពារ​ប្រេ​ស៊ី​ល Marcelo ទទួលបាន​កាត​ក្រហម​នៅ​នាទី​ទី១០២ មុន​ពេលដែល​កីឡាករបម្រុង Gonzalo Verdu បើក​ការ​នាំមុខ​ឱ្យ Elche​។ ​គ្នា​តិចជាង​ក៏ពិតមែន​ក្រុម​របស់លោក Carlo Ancelotti ក៏​វាយបក​ពីក្រោយ​បាន​ពីរ​គ្រាប់​មកវិញ​ដោយ Isco នាទី​ទី១០៨ និង Eden Hazard នាទី​ទី១១៥ មុនពេល​ដែល Elche បាត់បង់​កីឡាករ​ម្នាក់​ដែរ​នៅ​នាទី​ទី១២០ ដោយ Pere Milla ទទួលបាន​កាត​លឿង​ទី២​។ ​ក្រុម​ទាំង ៨ ឡើង​វគ្គ​បន្ទាប់​រកឃើញ​អស់ហើយ​រង់ចាំតែ​ការចាប់​ឆ្នោត​នៅថ្ងៃនេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm