ចិន៖ កិច្ចពិភាក្សារំសាយអាវុធនុយក្លេអ៊ែរត្រីភាគី ជាមួយអាមេរិក និងរុស្ស៊ី គឺ «មិនសមហេតុផល»

2025/08/28 12:46:17 am        76

ប្រទេសចិនបានលើកឡើងថា វាគឺជារឿង «មិនសមហេតុផល និងមិនប្រាកដនិយម» ក្នុងការដែលស្នើឲ្យខ្លួនចូលរួមក្នុងកិច្ចពិភាក្សា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានពិភាក្សា អំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយចង់ឲ្យប្រទេសចិនចូលរួមផងដែរ។

លោក Guo បាននិយាយថា៖ «កងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសចិន និងសហរដ្ឋអាមេរិក មិនស្ថិតក្នុងកម្រិតដូចគ្នាសោះឡើយ ហើយបរិយាកាសសន្តិសុខជាយុទ្ធសាស្ត្រ និងគោលនយោបាយនុយក្លេអ៊ែររបស់ប្រទេសទាំង២ គឺខុសគ្នាទាំងស្រុង»។

លោកបានបញ្ជាក់ថា ប្រទេសចិនបន្តគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាដំបូង និងយុទ្ធសាស្ត្រការពារស្វ័យការពារនុយក្លេអ៊ែរ ដោយលោកបានបន្ថែមថា ទីក្រុងប៉េកាំងនឹងមិនចូលរួមក្នុងការប្រណាំងប្រជែងអាវុធជាមួយប្រទេសណាមួយឡើយ។

លោក Guo បានសង្កត់ធ្ងន់ថា៖ «បណ្តាប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេ គួរតែបំពេញប្រកបដោយភាពស្មោះត្រង់នូវការទទួលខុសត្រូវជាអាទិភាពពិសេសរបស់ពួកគេ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា នៅមុនជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «រឿងមួយដែលយើងកំពុងព្យាយាមធ្វើជាមួយរុស្ស៊ី និងជាមួយប្រទេសចិន គឺការរំសាយអាវុធនុយក្លេអ៊ែរ ហើយវាមានសារៈសំខាន់ខ្លាំងណាស់»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        8
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm