ចិន និងអារ៉ាប៊ីសាអ៊ូឌីត បើកកិច្ចពិភាក្សាពាណិជ្ជកម្ម និងវិនិយោគ នៅទីក្រុងប៉េកាំង

2025/08/28 03:04:01 am        61


ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងនៅថ្ងៃពុធ (ទី២៧ ខែសីហា) នេះថា រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសចិន បានជំរុញឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ នៅក្នុងវិស័យថាមពលថ្មី និងទីផ្សារមូលធន អំឡុងពេលមានកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីវិនិយោគដែលកំពុងបំពេញទស្សនកិច្ចរបស់អារ៉ាប៊ីសាអ៊ូឌីត ខណៈដែលទីក្រុងប៉េកាំងស្វែងរកការគាំទ្រពីទីក្រុងរីយ៉ាដ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋឈូងសមុទ្រ។

ទីក្រុងប៉េកាំង កំពុងប្រឹងប្រែងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយបណ្ដារដ្ឋឈូងសមុទ្រ ខណៈដែលខ្លួនស្វែងរកផ្លូវចេញពីសង្គ្រាមពាណិជ្ជកម្ម ២សមរភូមិ ជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានដាក់ពន្ធលើទំនិញចិន ជុំវិញការមានក្ដីបារម្ភ អំពីតម្លៃទាប និងលទ្ធភាពដែលទំនិញមាននៅលើទីផ្សាររបស់ខ្លួនច្រើនពេក។

អំឡុងកិច្ចប្រជុំ នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ លោក Wang Wentao របស់ប្រទេសចិន បានពិភាក្សាជាមួយលោក Khalid Al-Falih របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អំពីលទ្ធភាពនៃការធ្វើឲ្យស្របគ្នានូវគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិន លោក Xi Jinping ជាមួយនឹង «ចក្ខុវិស័យឆ្នាំ២០៣០» របស់ព្រះអង្គម្ចាស់ Saudi Mohammed Bin Salman។

សេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះ បានឲ្យដឹងថា លោក Wang បាននិយាយថា លោកក៏បានមើលឃើញអំពីសក្តានុពល ដើម្បី «ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី បង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការវិនិយោគ ២ភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា ដូចជាថាមពលថ្មី ខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងទីផ្សារមូលធន»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm