វេទិកាទេសចរណ៍អាស៊ាន ផ្តល់​ឱកាស​ច្រើន​ក្នុង​ការ​ស្រូប​យក​កំណើន​ភ្ញៀវទេសចរ​បរទេស​ចូល​មក​កម្ពុជា

2022/01/21 06:45:03 pm        274

ភ្នំពេញ៖ វិស័យឯកជន រំពឹងថា កម្ពុជានឹងអាចស្រូបយកកំណើនភ្ញៀវទេសចរណ៍ឡើងវិញ ខណៈដែលវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ បានបើកផ្លូវជាច្រើន ស្របពេលកម្ពុជាគឺជាប្រទេសមួយ ដែលមានសក្តានុពលលើវិស័យទេសចរណ៍គ្រប់បែបយ៉ាង។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងលើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីវិស័យទេសចរណ៍នៅកម្ពុជា នៅថ្ងៃទី ២១ ខែ មករាឆ្នាំ២០២២នេះថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ដែលបានប្រារព្វធ្វើឡើងនៅកម្ពុជា បាននាំមកនូវកិច្ចសន្ទនាជាច្រើនរវាងវិស័យរដ្ឋ ​និងវិស័យឯកជន​ ជាពិសេសលើកិច្ចសហប្រតិបត្តិ ការលើ​វិស័យទេសចរណ៍, ការផ្សព្វផ្សាយភាសាររួមគ្នា, ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា, ការបង្ហាញ​ពីសក្តានុពល​ថ្មីៗរបស់កម្ពុជាបន្ថែម និងការជម្រុញឲ្យមានការបណ្តុះបណ្តាលលើវិស័យទេស​ចរណ៍​ជាដើម។ ទាំងអស់នេះ គឺជាជម្រុញដោះស្រាយនិងការផ្សារភ្ជាប់កាន់តែ​ជិតស្និទ្ធ រវាងប្រទេសទាំង​អស់​នៅក្នុងអាស៊ាន ដើម្បីជម្រុញរួមគ្នាស្តារឡើងវិញ ដើម្បីសេដ្ឋកិច្ច-សង្គម ។

លោកស្រី បន្តថា តាមរយៈនៃកិច្ចសហការនេះ​ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន និង​ជាការបើកផ្លូវបន្ថែមទៀត​ ជាពិសេសលើវិស័យទេសចរណ៍ និងស្របពេលកម្ពុជាបានគ្រប់គ្រង និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩​ បានល្អប្រសើរផងដែរនោះ កម្ពុជារំពឹងថា​អាចស្រូបយកកំណើនភ្ញៀវទេសចរណ៍កាន់តែច្រើនបន្ថែមទៀតនៅក្នុងឆ្នាំនេះ នឹងឆ្នាំបន្តបន្ទាប់។

សូមបញ្ជាក់ថា៖ ព្រិត្តិការណ៍នៃវេទិកាទេសចរសណ៍អាស៊ានឆ្នាំ ២០២២ ដែលរៀបចំឡើងនៅកម្ពុជា បាននាំ​មកនូវផ្កែផ្កាជាច្រើនដូចជា ការជម្រុញ​តភ្ជាប់ជើងហោះហើរត្រង់ ​រវាងកម្ពុជា​ និងឥណ្ធូនេស៊ី, ការរួមគ្នាប្រកាសបើកទេសចរណ៍អាស៊ាន​ឡើងវិញ ​ដោយចេញពីខេត្តព្រះសីហនុ, ការប្រកួតប្រជែង​ទីក្រុងស្អាត និងការដាក់ផែនការបន្តជាមួយគ្នា ក្នុងការស្វែងមធ្យោបាយប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថល​ឲ្យកាន់តែប្រសើរសម្រាប់តាមបរិវត្តកម្មនៃវិស័យទេសចរណ៍អាស៊ាន និងបន្តពង្រឹងកិច្ច​សហប្រតិបត្តិការ ​សំដៅដល់ការស្តារវិស័យទេសចរណ៍អាស៊ាន-ឥណ្ឌាជាដើម។

ក្រៅពីនេះ​វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ ​បានផ្តោតទៅលើរួមមាន រួមគ្នាផ្សព្វផ្សាយ និង​ទីផ្សារ​នៅ​ពិព័រណ៍​ ទេសចរណ៍ថ្នាក់តំបន់ និងអន្តរជាតិ, ផ្លាស់ប្តូរបទពិសោធន៍​លើការរៀបចំ​ផែនការ និងគ្រប់គ្រងគោលដៅទេសចរណ៍, ជំរុញនិងលើក ទឹកចិត្តផ្នែកឯកជន ដើម្បីវិនិយោគក្នុង​ឧស្សាហកម្ម​ទេសចរណ៍, ជួយគ្នាទៅវិញទៅមកលើការអភិវឌ្ឍធនធានមនុស្ស ​និងកសាងសមត្ថ ភាព​ដល់អ្នកជំនាញ, ជំរុញកិច្ចសហប្រតិបត្តិការលើការរៀបចំព្រឹត្តិការណ៍​ទេសចរណ៍ សន្និសីទ​ពិព័រណ៍​ទេសចរណ៍ ​និងកិច្ចប្រជុំផ្សេងៗជាដើម៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm