មេដឹកនាំកូរ៉េខាងជើង ទៅត្រួតពិនិត្យមូលដ្ឋានហ្វឹកហ្វឺន ដោយជំរុញឱ្យពង្រឹងកងកម្លាំងប្រតិបត្តិការពិសេស

2025/08/28 05:34:01 pm        191

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៨ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះទៅត្រួតពិនិត្យអង្គភាពអ្នកលបបាញ់ និងកងកម្លាំងប្រតិបត្តិការពិសេសនៅមូលដ្ឋានហ្វឹកហ្វឺន ដោយសង្កត់ធ្ងន់ថា ការពង្រឹងកងកម្លាំងប្រតិបត្តិការពិសេសបែបនេះគឺជា "អាទិភាពចម្បង" នៅក្នុងការត្រៀមលក្ខណៈធ្វើសង្រ្គាមរបស់យោធា។

ទីភ្នាក់ងារសារព័ត៌មាន KCNA និយាយថា លោក គីម បានពិនិត្យមូលដ្ឋានហ្វឹកហ្វឺនប្រតិបត្តិការពិសេស ក្រោមអគ្គសេនាធិការយោធាកាលពីថ្ងៃពុធ ហើយបានទៅមើលការហ្វឹកហ្វឺនរបស់អង្គភាពយោធា រួមទាំងមធ្យោបាយប្រើប្រាស់សព្វាវុធ និងការហ្វឹកហ្វឺនផ្ទាល់របស់ពួកគេផងដែរ។

លោក គីម បានពណ៌នាអ្នកលបបាញ់ថាជាកងកម្លាំងពិសេសជ្រើសរើសដោយដៃ ដែលត្រូវចាត់តាំងក្នុងបេសកកម្មសំខាន់ៗ និងបណ្តុះបណ្តាលដើម្បីអនុវត្តសកម្មភាពយោធាឯករាជ្យ និងស្វយ័ត ដោយនិយាយថា ការជំរុញឱ្យកាន់តែខ្លាំងឡើងនូវប្រតិបត្តិការពិសេស និងសមត្ថភាពអ្នកលបបាញ់ស្ទាត់ជំនាញ គឺជា "កិច្ចការដ៏សំខាន់" ក្នុងការកសាងយោធារបស់ប្រទេស។

របាយការណ៍របស់ KCNA នេះបានចេញផ្សាយនៅថ្ងៃចុងក្រោយនៃសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ឈ្មោះ Ulchi ដែលចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែសីហា មក។ កូរ៉េខាងជើងបានចេញការរិះគន់ម្ដងហើយម្ដងទៀតចំពោះសមយុទ្ធយោធាបែបនេះ ហើយក៏តែងអនុវត្តការសាកល្បងសព្វាវុធជាការឆ្លើយតប៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm