អ៊ីស្រាអែល បើកប្រតិបត្តិការថ្មីនៅក្នុងប្រទេសស៊ីរី ក្រោយការវាយប្រហារសម្លាប់ទាហានច្រើននាក់

2025/08/28 06:25:04 pm        213

យោងតាមទូរទស្សន៍រដ្ឋ al-Ekhbariya របស់ប្រទេសស៊ីរីបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារជាបន្តបន្ទាប់ទៅលើអតីតបន្ទាយយោធានៅក្រុង Kiswa ភាគនិរតីរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។

វីដេអូដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារត្រួតពិនិត្យការពិត Sanad របស់សារព័ត៌មាន Al Jazeera បានបង្ហាញយន្តហោះអ៊ីស្រាអែលកំពុងវាយប្រហារទីតាំងនានានៅក្នុងភូមិកាលពីថ្ងៃពុធ។ ទន្ទឹមនឹងនេះ ប្រភពយោធាស៊ីរីបាននិយាយថា កងទ័ពអ៊ីស្រាអែលបានធ្វើប្រតិបត្តិការចុះចតនៅក្នុងបន្ទាយ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួនបួនគ្រឿង។

យោងតាមប្រភពដដែលបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបាននាំយកទាហានរាប់សិបនាក់ និងឧបករណ៍ស្រាវជ្រាវក្នុងចំនួនមិនជាក់លាក់ ខណៈបានចំណាយពេលជាងពីរម៉ោងនៅទីតាំងនោះ។ គ្មានការប៉ះទង្គិចគ្នាណាមួយកើតឡើងឡើយរវាងកងទ័ពស៊ីរីនិងកងកម្លាំងអ៊ីស្រាអែលក្នុងពេលចុះចតឧទ្ធម្ភាគចក្រ ។

ប្រតិបត្តិការនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែលសម្លាប់ទាហាន៦នាក់នៅជិតក្រុង Kiswa និងក្នុងពេលដែលមន្ត្រីស៊ីរីរបស់រដ្ឋាភិបាលប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa បានចោទប្រកាន់អ៊ីស្រាអែលកាន់តែខ្លាំងថាកំពុងស្វែងរកការពង្រីកការគ្រប់គ្រងរបស់ខ្លួននៅក្នុងតំបន់នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ក្រសួងការបរទេសស៊ីរីបានចាត់ទុកការវាយប្រហារនេះថាជាការរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយការវាយប្រហារនេះបង្ហាញពីការ «រំលោភយ៉ាងច្បាស់នៃដែនអធិបតេយ្យភាព និងបូរណភាពទឹកដីនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm