វិមានក្រឹមឡាំង៖ រុស្ស៊ី ប្រឆាំងការធានាសន្តិសុខអឺរ៉ុប និងវត្តមានទ័ពណាតូ សម្រាប់អ៊ុយក្រែន

2025/08/28 09:38:01 pm        212

វិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ី ប្រឆាំងយ៉ាងម៉ឺងម៉ាត់ទៅនឹងសំណើរបស់អឺរ៉ុប ស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ហើយនឹងមិនអនុញ្ញាតឱ្យមានវត្តមានរបស់កងទ័ពណាតូ នៅលើទឹកដីរបស់អ្នកជិតខាងខ្លួនមួយនេះជាដាច់ខាត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូកាលពីថ្ងៃពុធ (២៧ សីហា) អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសម្ដែងការស្វាគមន៍កិច្ចប្រឹងប្រែងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន ប៉ុន្តែលោកក៏បញ្ជាក់ជាថ្មីថា រុស្ស៊ីនឹងមិនទទួលយកការដាក់ពង្រាយទ័ពអឺរ៉ុបនៅទីនោះ ជាផ្នែកមួយនៃការធានាសន្តិសុខទីក្រុងគីវឡើយ ព្រោះចំណុចនេះស្មើនឹងវត្តមានណាតូ ក្នុងទឹកដីអ្នកជិតខាងខ្លួន ជាអ្វីដែលរុស្ស៊ីជំទាស់យូរមកហើយ។

ការធានាសន្តិសុខទល់នឹងប្រតិបត្តិការយោធារបស់រុស្ស៊ីពេលអនាគត គឺជាការពិចារណាដ៏សំខាន់ក្នុងកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ប្រាប់ថា លោកចង់បានការធានាមួយជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាព ឱ្យដូចបំផុតតាមដែលអាចធ្វើបាន ទៅនឹងមាត្រាទី៥ របស់ណាតូ ដែលកំណត់ការវាយប្រហារប្រឆាំងនឹងរដ្ឋសមាជិកមួយ ជាការវាយប្រហារលើទាំងអស់គ្នា។

រុស្ស៊ីទទូចថា មិនត្រូវមានវត្តមានកងទ័ពពីបណ្តាប្រទេសណាតូ ដាក់ពង្រាយនៅអ៊ុយក្រែននោះឡើយ ហើយជំនួសមកវិញបានស្នើថា ខ្លួនគួរតែជាអ្នកធានាសន្តិសុខរបស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        43
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        73
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm