អ៊ីរ៉ង់អាចនឹងបដិសេធកិច្ចសហប្រតិបត្តិការជាមួយ IAEA ប្រសិនបើមានការដាក់ទណ្ឌកម្មឡើងវិញ

2025/08/28 10:06:48 pm        290

អនុរដ្ឋមន្ត្រីការបរទេស Kazem Gharibabadi បាននិយាយថា ទីក្រុងតេអេរ៉ង់ អាចនឹងច្រានចោលកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ប្រសិនបើប្រទេសអឺរ៉ុបទាំងបី ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង ចាប់ផ្តើមយន្តការតាមផ្លូវច្បាប់ ដែលដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើងវិញ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។លោកបាននិយាយតាមទូរទស្សន៍ជាតិថា៖«យើងបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់បណ្តាប្រទេស នៅអឺរ៉ុបថា ប្រសិនបើពួកគេ ផ្តួចផ្តើមយន្តការតាមផ្លូវច្បាប់នោះ អ៊ីរ៉ង់ពិតជានឹងចាត់វិធានការចាំបាច់ ក្នុងការឆ្លើយតប។ យើងក៏បានជូនដំណឹងដល់ពួកគេថា ប្រសិនបើការសម្រេចបែបនេះ កើតឡើងនោះ រាល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនេះ នឹងត្រូវបានគំរាមកំហែងទាំងស្រុង និងត្រូវបញ្ឈប់ជាចាំបាច់»។

គេហទំព័រព័ត៌មាន Axios បានរាយការណ៍មុននេះ ដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងបារាំង បានព្រមព្រៀងគ្នាកំណត់ចុងខែសីហា ជាថ្ងៃផុតកំណត់សម្រាប់ការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ បើមិនដូច្នេះទេ ប្រទេសទាំងបីរបស់អឺរ៉ុប គ្រោងនឹងចាប់ផ្តើមយន្តការតាមផ្លូវច្បាប់ ដែលនឹងដាក់ឡើងវិញនូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងនឹង ទីក្រុងតេអេរ៉ង់ ដែលត្រូវបានដកចេញដោយផ្អែកលើកិច្ចព្រមព្រៀងឆ្នាំ ២០១៥។ យន្តការតាមផ្លូវច្បាប់នេះ អាចត្រូវបានធ្វើឲ្យដំណើរការឡើងវិញ ដោយចាប់ផ្តើមនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥។

សមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់ បានធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៥ ដើម្បីដោះស្រាយវិបត្តិជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក ដូណាល់ ត្រាំ (Donald Trump) បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ក្នុងឆ្នាំ ២០១៨។

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        5
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm