គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់

2025/08/28 10:09:23 pm        602

ពោធិ៍សាត់៖ លោកជំទាវ ឯក សុគន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង​ឯកឧត្តម​ ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម ​នា​ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន​ក្រសួង​អភិវឌ្ឍន៍​ជន​បទ និងក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារ​ស្ថាបនា​ផ្លូវ​ក្រាល​ដី​ល្បាយក្រួសចំនួន១ខ្សែ ស្ថិតនៅភូមិអូរតាប៉ោង ទៅភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ស្ថាបនាដោយអង្គភាពវិស្វកម្ម សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នាយកដ្ឋានវិស្វកម្ម ក្រសួងការពាជាតិ (ឧត្តមសេនីយ៍ឯក ធន វិមានច័ន្ទ) ដោយ​ប្រើ​ប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្លូវ១ខ្សែ​នេះ​ត្រូវ​បាន​បើក​ការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយផ្លូវនេះ​មាន​ប្រវែង​៧៣០០​ម៉ែត្រ ទទឹង៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន១កន្លែង លូប្រអប់មុខ​មួយ​ចំនួន​១​កន្លែង ​លូមូលមុខបីចំនួន១កន្លែង លូមូលមុខពីរចំនួន៤កន្លែង លូមូល មុខមួយចំនួន៦កន្លែង និ​ង​មាន​ដំឡើងស្លាកចរាចរណ៍ និងស្លាកឈ្មោះផ្លូវចំនួន២កន្លែងផងដែរ ។

ជាមួយគ្នានោះអាជ្ញាធរ និងប្រជាពលរដ្ឋឃុំអូរតាប៉ោង បានសម្ដែងនូវសេចក្ដីសាទរ ដោយ​ទទួល​បាន​ផ្លូវ​ថ្មីធំទូលាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះរាជរដ្ឋាភិបាល ដែល​ជា​និច្ចការ​តែង​តែ​យក​ចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបាន​ដោះ​ស្រាយ​ការ​លំបាក​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់ប្រជាពលរដ្ឋ បានគ្រប់កាលៈទេសៈ។ ដោយផ្លូវស្ថាបនាថ្មីនេះមានទទឹង៨ម៉ែត្រ បន្ថែម​លើផ្លូវលំចាស់ដែលមានទទឹងត្រឹមតែ៤ម៉ែត្រពិបាកធ្វើដំណើរ ចាប់​ពី​ចំនុច​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ ភូមិអូរតាប៉ោង ភ្ជាប់ទៅកាន់ភូមិជាច្រើនទៀតក្នុងឃុំអូរតាប៉ោង រហូតដល់ព្រំប្រទលឃុំមេទឹក ហើយផ្លូវនេះជាផ្លូវមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមកកាន់ទីរួមស្រុកបាកាន មក​មន្ទីរ​ពេទ្យ មកផ្សារ មកសាលារៀន ជាពិសេស​គឺ​ដឹក​ក​សិ​ផល​ដែល​ប្រជា​ពលរដ្ឋ​តាម​ភូមិ​ដាំ​ដុះ​ផលិត​បាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឯក សុគន្ធវារី រួមនិងគណៈកម្មាធិការអន្តរក្រសួង បានជួប​សំណេះ​សំ​ណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំអូរតាប៉ោង ដោយបានលើក​ឡើង​ថា​ក្នុង​នាម​ជា​សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុង​ជំរុញ​ការងារ​សា​ងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​កសិផល និងទំនិញផ្សេងៗនៅជនបទ។ដោយក្រសួង រួមនិងភាគីពាក់ព័ន្ធ កំពុងយកចិត្ត​ទុក​ដាក់ខ្ពស់លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាព​ផ្លូវ​ជន​បទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច​នៅ​ជនប​ទ​ជា​ពិសេស​ការ​កាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ ។ លោកជំទាវ ឯក គន្ធវារី ក៏បានស្នើ​ដល់​អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលជាអ្នកទទួលផល សូមចូលរួមក្នុងការថែទាំផ្លូវ និងលូ ឱ្យ​បានល្អ​ប្រសើរ ដើម្បីរក្សាគុណភាពផ្លូវអោយបានគង់វង្សយូរអង្វែង ហាមដឹក​ជញ្ជូន​ទំនិញ​ធន់​ធ្ងន់​លើសចំនួនកំណត់ដែលធ្វើឲ្យផ្លូវងាយរងការខូតខាត ហើយត្រូវចាត់ទុកថាផ្លូវនេះ ជារបស់​យើង​ទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm