សហភាពអឺរ៉ុប សម្ដែងការព្រួយបារម្ភ ចំពោះវិបត្តិមីយ៉ាន់ម៉ា និងស្វែងរកផែនការ​របស់​កម្ពុជា​ដើម្បី​ដោះស្រាយ

2022/01/21 07:09:31 pm        447

ភ្នំពេញ៖ សហភាពអឺរ៉ុប បានសម្ដែងនូវការព្រួយបារម្ភ ចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានស្វែងរកផែនការរបស់កម្ពុជា ដើម្បីជួយដោះស្រាយស្ថានការណ៍ ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ហើយចាត់ទុកថាជារឿងស្មុគស្មាញ ។

យោងតាមលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ចូសេព បូរ៉េល វុនតេលេស តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បាន​អបអរ​សាទរ​កម្ពុជា ដែល​បាន​ចូលកាន់តំណែងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ ​និងការតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ។

ឯកឧត្តម បានទទួលស្គាល់ថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ និងពិបាក ហើយសម្ដែងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងវិបត្តិ ​ដែលកំពុងកើតឡើងនៅក្នុងប្រទេសមួយនេះ និង​បានស្វែងរកផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍ ។

ក្នុងជំនួបតាមទូរស័ព្ទនោះ ឯកឧត្តម ប្រាក់ សុខុន បានជំរាបទៅតំណាងសហភាពអឺរ៉ុប ពី​លទ្ធផល​នៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ​កាលពីថ្ងៃទី៧ ​និងទី៨ ខែមករា ឆ្នាំ២០២២ ដែលជាការបោះមួយជំហានទៅមុខ ក្នុងការព្យាយាមរក​ផលចំណេញ​លើការអនុវត្តការព្រមព្រៀង​ជា​ឯកច្ឆន្ទប្រាំចំណុច (5PC) ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេស ស្តីពី​មីយ៉ាន់ម៉ា និងសំណើគំនិត​ផ្ដួចផ្ដើម​ចំនួនពីរ​ ដែលសម្ដេចតេជោ​ បានប្រកាសថា ជា​សកម្មភាព​តាមដានបន្ត ​ពីដំណើរទស្សនកិច្ចរបស់សម្ដេច ​ទៅកាន់មីយ៉ាន់ម៉ា​ នាពេលថ្មីៗនេះ រួមមាន​ការបង្កើនយន្តការមួយ​ ដែល​មានសមាសភាពមកពីអាស៊ាន Troika និង អគ្គលេខាធិការ​អាស៊ាន ដើម្បី​សម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និង​កិច្ចប្រជុំពិគ្រោះ​យោបល់ ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ។

ឯកឧត្តម ប្រាក់ សុខុន ក៏បានជំរាបជូនអំពីផែនការបង្កើតក្រុម ​មិត្តរបស់មីយ៉ាន់ម៉ា ដែលជា​ការ​ផ្ដួចផ្ដើម​របស់ប្រទេសព្រុយណេដារូស្សាឡាម​ ដោយផ្ដោតលើជំនួយមនុស្សធម៌ និងស្វែងរក​ការ​គាំទ្រ ​និងការចូលរួមពីសហភាពអឺរ៉ុប ។

ឯកឧត្តម បានបញ្ជាក់ថា ​កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ​ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបាន​អនុវត្តស្របតាមការព្រមព្រៀង​ជាឯកច្ឆន្ទប្រាំចំណុច​ និង​ធម្មនុញ្ញ​អាស៊ាន​ (ASEAN Charter) ហើយ​និងផ្អែក​លើ​បទ​ពិសោធន៍​ពី​អតីត​កាល​របស់​កម្ពុជា ៕ អត្ថបទ៖ បាន សុខ​រិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm