នាយករដ្ឋមន្ត្រីអ៊ីតាលី៖ ការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា គឺ «ហួសពីគោលការណ៍សមាមាត្រ»

2025/08/29 12:15:16 am        66

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃពុធ (ទី២៧ ខែសីហា) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាថា លែងជាប្រតិបត្តិការសមាមាត្រទៀតហើយ ដោយបាននិយាយថា មាន «ជនរងគ្រោះដែលជាអ្នកស្លូតត្រង់ច្រើនពេក» នៅក្នុងសង្រ្គាមជិត ២ឆ្នាំដែលបង្កឡើងដោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស។

នៅក្នុងសុន្ទរកថាដ៏ធំទូលាយមួយទៅកាន់សន្និសីទនយោបាយ ក្នុងទីក្រុង Rimini លោកស្រី Meloni បានអះអាងឡើងវិញនូវការគាំទ្ររបស់អ៊ីតាលី ចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

តែលោកស្រីបានបញ្ជាក់ថា «យ៉ាងណាក្ដី ក្នុងពេលជាមួយគ្នានេះ យើងមិនអាចនៅស្ងៀមបានឡើយ នាពេលនេះ នៅចំពោះមុខការឆ្លើយតបដែលទៅហួសពីគោលការណ៍សមាមាត្រ» ដោយលោកស្រីបានបន្ថែមថា ការបន្តការវាយប្រហារ កំពុងធ្វើឲ្យមានហានិភ័យដល់ «ការរំពឹងទុកជាប្រវត្តិសាស្ត្រ» នៃដំណោះស្រាយរដ្ឋ២។

ជាមួយគ្នានេះ លោកស្រី Meloni បានលើកឡើងពីការសម្លាប់អ្នកសារព័ត៌មាន ៥នាក់ នៅតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ដែលលោកស្រីបានប្រាប់ថា «ជាការវាយប្រហារដែលមិនអាចទទួលយកបាន លើសេរីភាពសារព័ត៌មាន និងអ្នកដែលមានភាពក្លាហានប្រថុយជីវិត ដើម្បីរៀបរាប់ឡើងវិញនូវព្រឹត្តិការណ៍សង្រ្គាម»។

ហើយលោកស្រី Meloni បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យ «ដាក់សម្ពាធដែលអាចធ្វើទៅបាន ចំពោះក្រុមហាម៉ាស រហូតដល់ពួកគេព្រមដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅតែត្រូវបានឃុំខ្លួន» ខណៈពេលដែលអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារដោយយោធា នៅក្នុងតំបន់ហ្កាហ្សា អនុញ្ញាតឲ្យមានលំហូរជំនួយមនុស្សធម៌ និងបញ្ចប់ការពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅតំបន់ West Bank៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm