ទេសរដ្ឋមន្ត្រី លី ធុជ​ ចាត់ទុក​ក្រុម​គ្រូពេទ្យ​ជា​កងទ័ព​ជួរមុខ​ ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ​

2021/04/27 09:59:58 am        94


ស្វាយរៀង ​៖ ឯកឧត្តម ​​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ក្រុង​បាវិត បាន​ចាត់ទុក​ក្រុមគ្រូពេទ្យ ​ជា​កងទ័ព​ជួរមុខ ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។


នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ​តំណាង​លោកជំទាវ​​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ​ថ្លែង​​ក្នុង​ឱកាស​បាន​ចុះ​សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្រុង​បាវិត ​និង​ប្រគល់​សម្ភារ​ប្រើប្រាស់ ​និង​ថវិកា​មួយ​ចំនួន ​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​មូលដ្ឋាន​ក្រុង​បាវិត​។


ឯកឧត្តម ​លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​បាវិត ​បាន​​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ កម្លាំងចិត្ត របស់​ក្រុម​គ្រូពេទ្យ ​ដែល​បាន​យកចិត្តទុកដាក់​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​របស់​ប្រជាពលរដ្ឋ ​ជាពិសេស​ការ​ចំណាយ​ពេល​វេលា​ទាំង​យប់ទាំង​ថ្ងៃ​ ក្នុង​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ដែល​កំពុង​រីក​រាលដាល​យ៉ាង ខ្លាំង​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​កម្ពុជា​យើង​នេះ​។


ជាមួយគ្នានេះ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី លី ធុជ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​អនុវត្តន៍​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នូវ​វិធានការណ៍ ​«៣​ការពារ និង​៣​កុំ​» ឱ្យបាន​ល្អប្រសើរ ​ជៀសវាង​ការ​ឆ្លង​ពី​ជំងឺ​កូ​វីដ​-១៩​។​


​ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម ​ ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្ម​ភាព​ កំចាត់មីន​កម្ពុជា​, សមាគម ​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​កម្ពុជា​, លោក ហែម ហេ​ម៉ា ប្រធាន​ក្រុមហ៊ុន​យក្សា​បោក​អ៊ុត ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​សម្ភារៈ ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មូលដ្ឋាន​ក្រុង​បាវិត ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ ​និង​កងកម្លាំងប្រដាប់អាវុធ​៕


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        75
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        60
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm