អគារគណៈប្រតិភូ EU នៅក្រុងគីវ ខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារបន្តបន្ទាប់របស់រុស្ស៊ី

2025/08/29 12:38:40 am        78

ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប (EU) លោកស្រី Katarina Mathernova នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី២៧ ខែសីហា) នេះ បានប្រកាសថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ជាបន្តបន្ទាប់ដែលកើតឡើងដោយសារការវាយប្រហារចុងក្រោយបង្អស់របស់រុស្ស៊ីលើទីក្រុងគីវ បានធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំពោះអគារគណៈប្រតិភូរបស់ប្លុក នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន។

ការវាយប្រហារពេញមួយយប់ ដែលជាផ្នែកនៃយុទ្ធនាការសាបព្រោះអំពើភេរវកម្ម និងភាពចលាចលរបស់ទីក្រុងមូស្គូ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ដោយបានបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេងនៅទូទាំងទីក្រុងនេះ។ លោកស្រី Mathernova បាននិយាយថា៖ «នេះគឺជាចម្លើយពិតប្រាកដជាក់ស្ដែងរបស់ទីក្រុងមូស្គូ ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព»។

លោក Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា សមាជិកទាំងអស់នៃគណៈប្រតិភូសហភាពអឺរ៉ុប «មានសុវត្ថិភាព»។ លោកស្រីបានឲ្យដឹងនៅលើបណ្ដាញសង្គមថា៖ «រុស្ស៊ីត្រូវតែបញ្ឈប់ការវាយប្រហារដោយមិនកំណត់គោលដៅច្បាស់លាស់របស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាបន្ទាន់ ហើយចូលរួមការចរចា ដើម្បីសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែង»។

ចំណែកលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា លោកពិតជា «រន្ធត់» ដោយសារការវាយប្រហារនេះ ហើយបានបង្ហាញការគាំទ្រ ចំពោះប្រជាជនអ៊ុយក្រែន និងបុគ្គលិកសហភាពអឺរ៉ុប។ លោក Costa បានលើកឡើងថា៖ «សហភាពអឺរ៉ុបនឹងមិនមានការភ័យខ្លាច ដោយសារការបំភិតបំភ័យឡើយ។ ការលុកលុយឈ្លានពានរបស់រុស្ស៊ី គ្រាន់តែមកជួយពង្រឹងការតាំងចិត្តរបស់យើង ក្នុងការឈរជាមួយអ៊ុយក្រែន និងប្រជាជនរបស់ប្រទេសនេះប៉ុណ្ណោះ»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm