ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ចាកចេញពីអូស្ត្រាលី ក្នុងពេលមានជម្លោះផ្នែកការទូត ជុំវិញការវាយប្រហារប្រឆាំងជ្វីហ្វ

2025/08/29 02:34:30 am        83


ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅប្រទេសអូស្ត្រាលី ត្រូវបានគេមើលឃើញកំពុងរៀបចំចាកចេញ នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែសីហា) នេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Anthony Albanese បានបញ្ជាឲ្យលោកចាកចេញ ពាក់ព័ន្ធនឹងការចោទប្រកាន់ ដែលថា ទីក្រុងតេអេរ៉ង់ បានរៀបចំគម្រោងវាយប្រហារដោយដុតយ៉ាងហោចណាស់ចំនួន ២លើក ដែលជាសកម្មភាពប្រឆាំងនឹងជនជាតិជ្វីហ្វ នៅក្នុងប្រទេសនេះ។

ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក Network Seven និង Network Nine បានសួរទៅកាន់ឯកអគ្គរដ្ឋទូត លោក Ahmad Sadeghi នៅពេលលោកធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ក្នុងទីក្រុងស៊ីដនី។

លោក Albanese បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីមានការប្រកាសថា មន្ត្រីចារកម្មអូស្ត្រាលី បានសន្និដ្ឋានថា អ៊ីរ៉ង់បានដឹកនាំការវាយប្រហារដោយដុត នៅផ្ទះបាយ Lewis Continental ដែលជាក្រុមហ៊ុនអាហារជនជាតិជ្វីហ្វ នៅទីក្រុងស៊ីដនី ក្នុងខែតុលា ឆ្នាំ២០២៤ និងនៅវិហារជនជាតិជ្វីហ្វ Adass Israel Synagogue នៅទីក្រុងមែលប៊ន ២ខែក្រោយមក។

លោក Albanese បាននិយាយថា រដ្ឋាភិបាលអូស្ត្រាលី បានប្រាប់លោក Sadeghi ថា រូបលោកនឹងត្រូវបណ្តេញចេញក្នុងពេលឆាប់ៗនេះ មុនពេលធ្វើការចោទប្រកាន់ជាសាធារណៈ។

គួរបញ្ជាក់ថា មានការកើនឡើងយ៉ាងខ្លាំងនូវឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ នៅក្នុងទីក្រុងស៊ីដនី និងមែលប៊ន គិតចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមនៅឆ្នាំ២០២៣ ហើយអាជ្ញាធរអូស្ត្រាលី បានប្រាប់ឲ្យដឹងនៅមុនថា ពួកគេសង្ស័យថា តួអង្គបរទេសកំពុងបង់ប្រាក់ឲ្យឧក្រិដ្ឋជន ក្នុងស្រុក ដើម្បីជួលឲ្យធ្វើការវាយប្រហារនៅក្នុងប្រទេស៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm