អ្នកការទូត៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្តួចផ្តើមដំណើរការដាក់ទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់

2025/08/29 03:18:24 am        77


អ្នកការទូតអឺរ៉ុប ២រូប បានប្រាប់ឲ្យដឹងថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងចាប់ផ្តើមដំណើរការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ (UN) លើអ៊ីរ៉ង់ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃព្រហស្បតិ៍ (ទី២៨ ខែសីហា) នេះ។

ប្រទេសទាំង៣ ដែលត្រូវបានគេស្គាល់ថា E3 បានជួបពិភាក្សាជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី២៦ ខែសីហា ដើម្បីព្យាយាមស្តារឡើងវិញនូវទំនាក់ទំនងការទូត ជុំវិញកម្មវិធីនុយក្លេអ៊ែរ មុនពេលប្រទេសទាំងនោះលែងមានឱកាសនៅពាក់កណ្តាលខែតុលា ក្នុងការដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលត្រូវបានលុបចោលក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក។

តែកិច្ចពិភាក្សាទាំងនោះមិនបានផ្តល់នូវការសន្យាជាក់ស្តែងគ្រប់គ្រាន់ពីប្រទេសអ៊ីរ៉ង់ឡើយ។ ហើយប្រភពការទូតបានបញ្ជាក់ថា ឥឡូវនេះ E3 បានសម្រេចចិត្តបង្កើតឡើងវិញនូវអ្វីដែលគេហៅថា ការអនុវត្តឡើងវិញដោយស្វ័យប្រវត្តិនូវទណ្ឌកម្មរបស់ UN ជុំវិញការចោទប្រកាន់ ដែលថា អ៊ីរ៉ង់បានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានគោលបំណងទប់ស្កាត់ទីក្រុងតេអេរ៉ង់កុំឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

E3 ដែលរដ្ឋមន្ត្រីរបស់ខ្លួន បានជូនដំណឹងដល់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio អំពីការសម្រេចរបស់ពួកគេកាលពីថ្ងៃទី២៧ ខែសីហា នឹងផ្ញើលិខិតមួយច្បាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅយប់ថ្ងៃទី២៨ ខែសីហានេះ។ ប្រទេសទាំង៣ សង្ឃឹមថា ចំណាត់នេះនឹងជំរុញឲ្យទីក្រុងតេអេរ៉ង់ផ្តល់នូវការប្តេជ្ញាចិត្តលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងរយៈពេល ៣០ថ្ងៃ ដែលនឹងបញ្ចុះបញ្ចូលពួកគេឲ្យពន្យារពេលមានវិធានការជាក់ស្តែង។

អ៊ីរ៉ង់ធ្លាប់បានព្រមានថា នឹងមាន «ការឆ្លើយតបយ៉ាងតឹងរ៉ឹង» ប្រសិនបើទណ្ឌកម្មត្រូវបានដាក់ឡើងវិញ។ កិច្ចពិភាក្សា រវាង E3 និងអ៊ីរ៉ង់ មានភាពតានតឹងខ្លាំង ខណៈដែលទីក្រុងតេអេរ៉ង់ ខឹងសម្បាចំពោះការទម្លាក់គ្រាប់បែក កាលពីខែមិថុនា លើរោងចក្រនុយក្លេអ៊ែររបស់ខ្លួនពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        13
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        11
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm