អតីតប្រមុខការទូតកម្ពុជា៖ ជនរិះគន់ទស្សនកិច្ចសម្តេចនៅមីយ៉ាន់ម៉ា មិនអានកិច្ចព្រមព្រៀង៥ ចំណុច

2022/01/21 08:39:01 pm        1.0 K

ភ្នំពេញ៖ អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រតិកម្មចំពោះអ្នកវាយប្រហារដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ និង៨ ខែមករា កន្លងទៅថា មិនបានអានលើកិច្ចព្រមព្រៀងទាំង៥ ចំណុច ដែលសម្រេចដោយមេដឹកនាំអាស៊ានទាំង ១០ នោះឡើយ។

ក្នុងបទសម្ភាសពិសេសជាមួយទូរទស្សន៍ BTV អតីតអ្នកការទូតដ៏ឆ្នើមរបស់កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានចាត់ទុក អ្នកដែលវាយប្រហារ ដោយក្នុងនោះ មានអ្នកនយោបាយអាស៊ានផងនោះ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅមីយ៉ាន់ម៉ា ថា ជាអ្នកមិនបានអាន និងមិនបានយល់ពីខ្លឹមសារនៃកិច្ចព្រម​ព្រៀងឯកច្ឆ័ន្ទ ​ទាំង៥ចំណុច ដែល​សម្រេច​ដោយកិច្ចប្រជុំពិសេសរបស់អាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ​នៅប្រទេសឥណ្ឌូនេស៊ី ហើយពេលនោះការសម្រេចនេះ ​មានការចូលរួមពីលោក អោង មីង ឡាំង ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បន្ថែមថា គោលការណ៍ទាំង៥ចំណុច ដែលបាន​ព្រម​ព្រៀង​គ្នា​នោះ លើបញ្ហាមីយ៉ាន់ម៉ានោះ ទី១ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគី​ត្រូវបង្កើនការអត់ធ្មត់, ទី២ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី, ទី៣ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួល​ដល់​ការ​សម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ​ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, ទី៤ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌​ និងទី៥ គឺប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ច​នៅ​ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ជាការកត់សម្គាល់​ ប្រតិកម្មរបស់អតីតអ្នកការទូតកម្ពុជា បានធ្វើឡើងប​ន្ទាប់ពីរដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ​បានវាយប្រហារទៅលើដំណើរទស្សនិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ា ​កាលពីថ្ងៃទី ៧ និង ៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។ ​ដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ា គឺដើម្បីចូលរួមចំណែក​បន្ធូរបន្ថយ​ស្ថានភាព​អំពើហិង្សានៅក្នុងប្រទេសនេះ៕ អត្ថបទ៖ ជា​ ធីរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm