ក្រសួងរ៉ែ និងថាមពល ប្រើប្រាស់មូលនិធិរ៉ែអស់ ៦,៥ លានដុល្លារ លើការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន

2025/08/29 06:12:04 pm        214

គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានប្រើប្រាស់មូលនិធិរ៉ែ ចូលរួម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធក្នុងមូលដ្ឋាន បានចំនួន ៩៩ គម្រោង ចំណាយថវិកាអស់ ៦,៥ លាន​ដុល្លារ​អាមេរិក​ និង ៣១ គម្រោង គ្រោងនឹងអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៥ នេះ មានថវិកាជាង ២,៦ លាន​ដុល្លារអាមេរិកបន្ថែម។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើក​ឡើង​ក្នុង​កម្ម​វិធីសំណេះសំណាល ស្តីពីការស្នើសុំមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៅ​ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៥ នេះថា មូលនិធីរ៉ែ ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ស៊ុយ សែម អតីត រដ្ឋ​មន្រ្តី​ក្រសួងរ៉ែ និងថាមពល ក្នុងគោលបំណង​បង្កើន​សុខដុម​នីយកម្ម​រវាង​សហគមន៍​មូល​ដ្ឋាន​ជាមួយ​នឹងការដ្ឋានរ៉ែ តាមរយៈការផ្តល់ ផលប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោល​ជូន​ដល់​សហគមន៍​មូល​ដ្ឋាន ដែលមានប្រតិបត្តិការធនធានរ៉ែ។

 

ឯកឧត្តម បន្តឱ្យដឹងថា ជាគោលការណ៍ មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ អនុវត្តគម្រោងអភិវឌ្ឍន៍ដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទឹក ប្រើប្រាស់ការងារអប់រំ និងគម្រោងនានាពាក់ព័ន្ធទៅនឹងសុខុមាលភាពសហគមន៍មូលដ្ឋាន គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានប្រើប្រាស់មូលនិធិរ៉ែចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទូទាំង ប្រទេសបានចំនួន ៩៩ គម្រោង ដោយបានចំណាយថវិកាអស់ប្រមាណ ៦,៥ លានដុល្លារអាមេរិក និងមាន ៣១ គម្រោងទៀត គ្រោងនឹងអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៥នេះ ដែលគិតជា ថវិកាប្រមាណជាង ២,៦ លានដុល្លារអាមេរិកបន្ថែមទៀត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ក្រោមការដឹកនាំបន្តដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី បាននាំមកនូវ ស្ថិរភាពនយោបាយ សន្តិសុខរឹងមាំ ប្រជាពលរដ្ឋមានកម្រិតជីវភាពកាន់តែល្អប្រសើរឡើង និងបានណែនាំឱ្យក្រសួងរ៉ែ និងថាមពល ត្រូវបន្តប្រើប្រាស់មូលនិធិរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ ក្រសួងរ៉ែ និងថាមពល ប្តេជ្ញាបន្តគ្រប់គ្រង និងប្រើប្រាស់មូលនិធិរ៉ែ សំដៅដល់ការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យបានកាន់តែច្រើន ដែលមាន គម្រោងវិនិយោគធនធានរ៉ែ ស្ថិតនៅតំបន់នោះឱ្យមានប្រសិទ្ធភាព និងតម្លាភាព។ រ៉ែសំណង់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ វត្ថុធាតុដើម មានថ្មសំណង់ គ្រួស ខ្សាច់ជាដើម សម្រាប់បម្រើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី កំពង់ផែ អាកាសយានដ្ឋាន ស្ពាន វារីអគ្គិសនី ទំនប់ ធារាសាស្ត្រ និងសំណង់នានាដទៃទៀតទូទាំងប្រទេស។

ចំណែកស៊ីម៉ងត៍, ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផលិតផលស៊ីម៉ងត៍កម្ពុជាធ្លាប់តែធ្វើការនាំចូលទាំងស្រុង កាលពី អំឡុងទស្សវត្សរ៍ឆ្នាំ២០០០ ឥឡូវនេះត្រូវបានជំនួសវិញ ដោយផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលឆ្លើយតបបានតាមតម្រូវការសាង សង់នានា និងឈានទៅរកការនាំចេញទៅក្រៅប្រទេសទៀតផង។ ចំណែកឯឧស្សាហកម្មអាជីវកម្មរ៉ែមាសកម្រិតអន្តរជាតិ បានលេច ចេញជារូបរាងកាលពីឆ្នាំ២០២១ ស្របតាមគោលនយោបាយជាតិស្តីពីធនធានរ៉ែផងដែរ។ បញ្ហានេះ អាជ្ញាធរឃុំសង្កាត់នីមួយៗ ដែលមានការធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់របស់ខ្លួន អាចដាក់សំណើរមកក្រសួងរ៉ែ និងថាមពល ស្នើសុំថវិកាពីមូលនិធីរ៉ែ ដើម្បីអភិវឌ្ឍន៍ មូលដ្ឋានរបស់ខ្លួនឲ្យចំគោលដៅ សម្រាប់យកទៅប្រើប្រាស់អភិវឌ្ឍឃុំសង្កាត់ជាប្រយោជន៍ដល់ពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm