​Andy Murray ធ្លាក់​ត្រឹម​ជុំ​ទី២ Australian Open ក្រោម​ថ្វីដៃ​កីឡាករ​លំដាប់​លេខ ១២០ ពិភពលោក​

2022/01/21 09:22:57 pm        115

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស្កុ​ត​ឡេ​ន​អតីត​លំដាប់​លេខ ១ ពិភពលោក Andy Murray បាន​ធ្លាក់​ចេញពី​ការប្រកួត Grand Slam, Australian Open ហើយ​ត្រឹម​ជុំ​ទី២ ប៉ុណ្ណោះ​ក្រោយ​ចាញ់​កីឡាករ​ជប៉ុន Taro Daniel ដែលមាន​លំដាប់ថ្នាក់​លេខ ១២០ ពិភពលោក​។ ​​នេះ​ជាការ​ប្រកួត​ដែលមាន​ទំរង់​លេង​ធ្លាក់ចុះ​ខ្លាំង​សំរាប់ Andy Murray បើ​ប្រៀបធៀប​នឹង​ជ័យជំនះ​កាលពី​ជុំ​ទី១ លើ​កីឡាករ Nikoloz Basilashvili​។

​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​មិនអាច​តដៃ​បាន​សូម្បី​តែមួយ​សិត​ខណៈ Taro Daniel យកឈ្នះ​បី​សិត​ផ្ទួនៗ ៦-៤, ៦-៤ និង ៦-៤​។ បរាជ័យ​របស់ Andy Murray មានន័យថា​ ចក្រភព​អង់គ្លេស​នៅសល់តែ​កីឡាករ Dan Evans ប៉ុណ្ណោះ​នៅ Australian Open ឆ្នាំនេះ​។ ​​ងាក​មក​កីឡាករ​ក្រិ​ក Stefanos Tsitsipas មិនមាន​បញ្ហា​ទេ​ដោយបាន​បន្តដំណើរ​ទៅ​ជុំ​ទី៣ បន្តទៀត​ក្រោយ​យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទីន Sebastian Baez លទ្ធផល ៣-១ ពិន្ទុ ៧-៦(៧-១), ៦-៧(៥-៧), ៦-៣ និង ៦-៤​។ ​ការប្រកួត​ដែល​ចំណាយពេល​អស់ ៣ម៉ោង ២២នាទី Stefanos Tsitsipas ដែល​ធ្លាប់​មានមុខ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open នេះ ២លើក​នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​ប៊ុល​ហ្ការី Grigor Dimitrov​។​

​​ចំណែក​កីឡាករ​លំដាប់​ទី៥ Andrey Rublev បាន​បន្តដំណើរ​ទៅ​ជុំ​ទី៣ ផងដែរ​ក្រោយ​យកឈ្នះ​កីឡាករ​លី​ទុយ​អា​នី Ricardas Berankis បី​សិត​ផ្ទួនៗ ៦-៤, ៦-២ និង ៦-០​។​ ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​នឹង​បន្តទៅ​ជុំ​ទី៣ ជួប​ជាមួយ​កីឡាករ​ក្រូ​អាស៊ី Marin Cilic ដែល​បាន​យកឈ្នះ​កីឡាករ Norbert Gombos​។ ​ជាមួយគ្នា​នោះដែរ​កីឡាករ​ម្ចាស់ផ្ទះ​អូស្ត្រាលី Alex de Minaur បាន​បន្តដំណើរ​ទៅមុខ​ផងដែរ​ក្រោយ​យកឈ្នះ​លើកីឡាករ​ប៉ូឡូញ Kamil Majchrzak ៦-៤, ៦-៤ និង ៦-៤៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm