អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ គ្រោងពិភាក្សាអំពីកម្មវិធីយន្តហោះចម្បាំងនៅខែតុលា ខាងមុខនេះ

2025/08/29 09:38:13 pm        237

ប្រមុខការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ សីហា) ថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ គ្រោងជួបប្រជុំគ្នានៅក្នុងខែតុលា ខាងមុខនេះ ដើម្បីស្វះស្វែងរកជម្រើសសម្រាប់ការទទួលបានកម្មវិធីយន្តហោះចម្បាំងរួមគ្នា FCAS របស់ភាគីទាំងបីត្រឡប់មកវិញ។

ដោយទទួលស្គាល់ថាគម្រោងនេះបានបន្តប្រឈមមុខនឹងជំហានថយក្រោយជាច្រើន លោក Pistorius បាននិយាយថា រដ្ឋមន្ត្រីទាំងបីនឹងកំណត់បញ្ហារាំងស្ទះទាំងឡាយ និងដំណោះស្រាយ មុននឹងបង្ហាញជូនមេដឹកនាំនូវជម្រើសសម្រាប់ការសម្រេចចិត្តចុងក្រោយ នៅឆ្នាំក្រោយនេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្រៅកិច្ចប្រជុំជាមួយសមភាគីអេស្ប៉ាញនៅទីក្រុងប៊ែរឡាំង លោក Pistorius បាននិយាយថា៖ ភាគីទាំងអស់នឹងធ្វើការរួមគ្នា ហើយផលប្រយោជន៍ជាតិនឹងត្រូវដាក់មួយឡែក ... ជំហាននេះត្រូវតែទទួលជោគជ័យ ព្រោះគ្រប់គ្នាត្រូវការគម្រោងនេះណាស់។

គម្រោង FCAS នេះពាក់ព័ន្ធនឹងការចាប់ផ្តើមជំនួសយន្តហោះចម្បាំងបារាំង Rafale និងយន្តហោះ Eurofighters របស់អាល្លឺម៉ង់ និងអេស្ប៉ាញ ហើយដាក់យន្តហោះចម្បាំងថ្មីជំនាន់ទី៦ ចាប់ពីឆ្នាំ២០៤០។ សេចក្ដីរាយការណ៍បានឱ្យដឹងថា អាល្លឺម៉ង់បន្ទោសឧស្សាហកម្មបារាំង ចំពោះការបង្អាក់ដំណាក់កាលបន្ទាប់ក្នុងការអភិវឌ្ឍកម្មវិធីយន្តហោះចម្បាំង FCAS មួយនេះ ដែលត្រូវប៉ាន់ប្រមាណថាមានតម្លៃជាង ១០០ពាន់លានអឺរ៉ូ (១១៧ ពាន់លានដុល្លារអាមេរិក) ដោយសារតែ ឧស្សាហកម្មបារាំងនោះទាមទារធ្វើជាអ្នកដឹកនាំតែមួយគត់នៃគម្រោង៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm