អង្គការ​សុខភាព​ពិភពលោក​ជំរុញឱ្យ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​ពី​អាហ្វ្រិក​

2022/01/21 09:34:54 pm        455

​អាហ្វ្រិក៖ មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោកបាន​ជំរុញ​ឱ្យ​ប្រទេស​នានា​ បន្ធូរបន្ថយ​វិធាន​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ពី​ទ្វីបអាហ្វ្រិក ដោយ​លើកឡើង​ពី​ការថយចុះ​យ៉ាងខ្លាំងនៃ​ចំនួន​អ្នក​ឆ្លង​វីរុសកូ​រ៉ូ​ណា​ថ្មី​នៅ​ទ្វីប​នេះ​។ នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ទ្វីបអាហ្វ្រិក​លោកស្រី Matshidiso Moeti បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ទ្វីប​នេះ​កំពុង​មើលឃើញ​ការថយចុះ​គួរឱ្យកត់សម្គាល់​ នៅក្នុង​ករណី​ឆ្លង​វីរុសថ្មី​ជា​លើកដំបូង​ចាប់តាំងពី​ការចាប់ផ្តើម​ នៃ​រលក​ដែល​ជំរុញ​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។

លោកស្រី Moeti បាន​និយាយ​ថា​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ​ដំបូង​បាន​កត់ត្រា​និន្នាការ​ធ្លាក់ចុះ​នៃ​ករណី​ឆ្លង​ថ្មី​។ ប៉ុន្តែ​លោកស្រី​បាន​ព្រមាន​ថា ករណី​ឆ្លង​បាន​កើនឡើង​នៅ​អាហ្វ្រិក​ខាងជើង​។ ការ​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៅក្នុង​ទ្វីបអាហ្វ្រិក​បាន​ជំរុញ​ឱ្យ​ប្រទេស​នានា ​ដាក់​កម្រិត​លើ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក និង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​លើ​អ្នកធ្វើដំណើរ​មកដល់​ពី​​ទ្វីប​នេះ​ក្នុង​រយៈពេល​យូរ​។ លោកស្រី Moeti បាន​អំពាវនាវឱ្យមាន​ការបន្ធូរបន្ថយ​វិធានការដោយ​លើក​ហេតុ​ផល​ថា វិធានការ​ទាំងនេះ​លែង​ជា​ហេតុផល​ទៀតហើយ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​រាល​ដាល​នៅ​ជុំវិញ​ពិភពលោក​។ ជាគោលការណ៍ រដ្ឋាភិបាល​​ជប៉ុន​បាន​ហាមប្រាម​ការ​ចូល​មក​ថ្មី​របស់​ជនបរទេស ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស Omicron។ វិធានការ​តម្រូវឱ្យ​ប្រជាជន​ជប៉ុន​ដែល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ដែល​បានកំណត់​រយៈពេល ៣​​ ទៅ​ ១០​ថ្ងៃ​។ អ្នក​មកដល់​ពី​ប្រទេស​អាហ្វ្រិក​ចំនួន ១១​ប្រទេស​រួម​ទាំង​អាហ្វ្រិក​ខាងត្បូងត្រូវតែ​ស្នាក់​នៅ​ ក្នុងទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១០​ថ្ងៃ​។ ពាណិជ្ជករជប៉ុន​នៅ​អាហ្វ្រិក​កំពុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ ​នូវ​រយៈ​ពេល​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        219
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        260
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm