អ្នកជំនាញ៖ កងទ័ពរុស្ស៊ីបានកម្ទេចនាវាអ៊ុយក្រែនជាលើកដំបូង ដោយប្រើទូកគ្មានមនុស្សបើក

2025/08/29 10:54:46 pm        90

លោក Denis Fedutinov អ្នកជំនាញផ្នែកបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក ដែលកំពុងនិយាយទៅកាន់ទីភ្នាក់សារព័ត៌មាន TASS បានអះអាងថា កងកម្លាំងរុស្ស៊ី បានវាយប្រហារពន្លិចនាវាកងទ័ពជើងទឹកអ៊ុយក្រែនដោយជោគជ័យជាលើកដំបូង ដោយប្រើទូកគ្មានមនុស្សបើក។

នាពេលថ្មីៗនេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា នាវាដែលប្រតិបត្តិការពីចម្ងាយរបស់រុស្ស៊ី បានវាយប្រហារលើនាវាឈ្លបយកការណ៍ធុនមធ្យមរបស់កងទ័ពជើងទឹកអ៊ុយក្រែនឈ្មោះ Simferopol នៅមាត់ទន្លេ Danube។

លោក Fedutinov បាននិយាយថា៖«នេះគឺជាករណីដំបូងដែលត្រូវបានបញ្ជាក់ជាផ្លូវការដោយក្រសួងការពារជាតិរុស្ស៊ីអំពីនាវាកងទ័ពជើងទឹកអ៊ុយក្រែនដែលត្រូវបានវាយប្រហារដោយនាវាគ្មានមនុស្សបើករបស់រុស្ស៊ី»។«ឧប្បត្តិហេតុដ៏គួរឲ្យកត់សម្គាល់មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងការប្រើប្រាស់ទូកគ្មានមនុស្សបើករបស់យោធារុស្ស៊ី គឺការបំផ្ទុះមួយ នៅជិតស្ពានមួយ ក្នុងចំណោមស្ពានជាច្រើនឆ្លងកាត់ទន្លេ Dnieper»។

លោក Fedutinov បានសង្កត់ធ្ងន់ថា ទូកគ្មានមនុស្សបើក គឺជាវិស័យដ៏មានសក្តានុពលមួយសម្រាប់ការអភិវឌ្ឍអាវុធ និងគ្រឿងយុទ្ធោបករណ៍។

លោកបាននិយាយថា៖«នេះគឺជាគោលការណ៍មានសក្តានុពលមួយសម្រាប់ការអភិវឌ្ឍអាវុធសំខាន់ៗ និងគ្រឿងយុទ្ធោបករណ៍។ ខ្ញុំសង្ឃឹមថា នៅពេលអនាគតយើងនឹងឃើញថា អត្រានៃការប្រើប្រាស់ទូកគ្មានមនុស្សបើកដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងកើនឡើង»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm