អតីត​ជើងឯក US Open, Emma Raducanu ធ្លាក់​ពី Australian Open ហើយ​

2022/01/21 03:02:48 pm        94

​វាយ​កូន​បាល់៖ ​កីឡាការិនី​អង់គ្លេស​វ័យក្មេង​អតីត​ជើងឯក US Open, Emma Raducanu បាន​ធ្លាក់​ចេញពី​ការប្រកួត Grand Slam, Australian Open ហើយ​ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​ម៉ុង​តេ​ណេ​ក្រូ Danka Kovinci​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​បាន​នាំមុខ​ក្នុង​សិត​ដំបូង ៣-០ ទៅហើយ​មុនពេល​ដែលមាន​របួស​ដៃ​ហើយក៏​ចាញ់​ក្នុង​សិត​ដំបូង​នេះ ៤-៦​។

បន្ទាប់ពី​ទទួលបាន​ការពិនិត្យ​ព្យាបាល​បឋម Emma Raducanu ក៏បាន​យកឈ្នះ​សិត​ទី​ពីរ​វិញ ៦-៤ មុនពេល​ដែល Danka Kovinci យកឈ្នះ​នៅ​សិត​កាត់សេចក្តី ៦-៣​។ ​ជ័យជំនះ​នេះ​មានន័យថា Danka Kovinci បាន​ក្លាយជា​កីឡាការិនី​ម៉ុង​តេ​ណេ​ក្រូ​ទី១ ​ដែល​ឈានឡើង​វគ្គ ៣២នាក់​ចុងក្រោយ Australian Open​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀត​កីឡាការិនី​លំដាប់​លេខ ២ ពិភពលោក Aryna Sabalenka បាន​បន្ត​ដំណើរ​ឡើង​ជុំ​ទី៣ ក្រោយ​យកឈ្នះ​កីឡាការិនី​ចិន Xinyu Wang ១-៦, ៦-៤ និង ៦-២​។

​កីឡាការិនី​បេឡា​រុស Sabalenka នឹង​បន្តទៅ​ជុំ​ទី៣ ជួប​ជាមួយ​កីឡាការិនី​រុស្ស៊ី Marketa Vondrousova ដែល​បាន​ទំលាក់​កីឡាការិនី​រុស្ស៊ី Samsonova​។ ​ដោយឡែក​សំរាប់​កីឡាការិនី​អេ​ស្ប៉ា​ញ​អតីត​ជើងឯក Grand Slam ពីរលើក Gabine Muguruza បាន​ធ្លាក់​ពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាការិនី​បារាំង Alize Cornet ៦-៣ និង ៦-៣​។ ​Alize Cornet នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​រុស្ស៊ី Tamara Zidansek ដែល​បាន​យកឈ្នះ​កីឡាការិនី​អង់គ្លេស Heather Watson៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm