ប្រភព៖ ប្រេស៊ីលពិចារណាវិធានការសងសឹក ចំពោះអត្រាពន្ធ ៥០ភាគរយរបស់លោក Trump

2025/08/29 11:01:56 pm        61

ប្រភពរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែសីហា) បានប្រាប់ឲ្យដឹងថា ប្រទេសប្រេស៊ីលកំពុងពិចារណាពីការមានវិធានការពាណិជ្ជកម្មសងសឹក ចំពោះសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងការតបទៅនឹងការដំឡើងពន្ធផងដែរ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានដាក់អត្រាពន្ធ ៥០ភាគរយលើការនាំចូលរបស់ប្រេស៊ីលជាច្រើនប្រភេទ។

ប្រភពរដ្ឋាភិបាលចំនួន ២ បាននិយាយថា លោកប្រធានាធិបតី Luiz Inacio Lula da Silva (លោក Lula) បានផ្តល់ការយល់ព្រមដល់ការសិក្សា អំពីវិធានការសងសឹក ពោលគឺប្រសិនបើមាននោះ ប្រេស៊ីលអាចអនុវត្តការដាក់ទណ្ឌកម្មដែលដាក់ដោយលោក Trump ជុំវិញការកាត់ទោសធ្វើរដ្ឋប្រហារលើសម្ព័ន្ធមិត្តរបស់លោក គឺលោក Jair Bolsonaro ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នឹងមានពេល ៣០ថ្ងៃ ដើម្បីកំណត់ថា តើពន្ធរបស់សហរដ្ឋអាមេរិកគ្របដណ្ដប់ដោយច្បាប់ស្តីពីសមភាពសេដ្ឋកិច្ច នាពេលថ្មីៗនេះដែរ ឬទេ។

ប្រភពការទូតមួយ បានប្រាប់ថា ប្រសិនបើពួកគេធ្វើដូច្នេះ ក្រុមអ្នកជំនាញ នឹងស្នើវិធានការតបត ដែលអាចរួមបញ្ចូលពន្ធបដិការផងដែរ។ ប្រភពនោះបានបន្ថែមថា រដ្ឋាភិបាលប្រេស៊ីល នឹងជូនដំណឹងជាផ្លូវការដល់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការពិចារណាពីលទ្ធភាពសងសឹក។ តែយ៉ាងក្ដី ប្រភពនេះបានបញ្ជាក់ថា៖ «ឱកាស ដើម្បីឲ្យមានការពិគ្រោះយោបល់ការទូត នៅតែបើកចំហដដែល»។

ច្បាប់ស្តីពីសមភាពសេដ្ឋកិច្ច ដែលទទួលបានការអនុម័តកាលពីខែមេសា អនុញ្ញាតឲ្យរដ្ឋាភិបាលមាន «ចំណាត់ការតបត» ប្រឆាំងនឹងប្រទេសដែលចាត់វិធានការជាឯកតោភាគី ធ្វើប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ប្រទេសប្រេស៊ីល។ វិធានការនេះ រួមមានការផ្អាកសម្បទានពាណិជ្ជកម្ម ការវិនិយោគ ឬកិច្ចព្រមព្រៀងកម្មសិទ្ធិបញ្ញា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        44
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        74
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm