ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុសជួបសំណេះសំណាល និងឧបត្ថម្ភដល់ពលរដ្ឋជិត ២០០គ្រួសារ

2022/01/22 06:47:56 pm        836

បាត់ដំបង៖ ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រះផុស លោកជំទាវ សុត សុវណ្ណដា និងឯកឧត្តម ហេង រ័ត្នសីមា អនុប្រធាន ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាល និងឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ១៧២គ្រួសារ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នាស្នាក់ការក្រុមការងារចុះជួយឃុំព្រះផុស។

ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្តម ស្រេង វង្សហៀងបានថ្លែងថា ទោះបីអំណោយតិចតួចដែលបានផ្តល់ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ១៧២គ្រួសារនេះមិនអាចផ្គត់ផ្គង់ជីវភាពបានយូរអង្វែងក្តី ប៉ុន្តែជាការរួមចំណែកសម្រួលដល់ការលំបាកប្រចាំថ្ងៃមួយរយៈពេលដែរ ពិសេសក្នុងបរិបទកូវីដ-១៩ ។

ឯកឧត្តម បានថ្លែងបន្តថា ក្រោមទស្សនៈដឹកនាំប្រកបដោយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចាប់ពីដើមខែវិច្ឆិកាមក កម្ពុជាបានសម្រេចបើកដំណើរការប្រទេសពេញលេញលើគ្រប់វិស័យឡើងវិញ បន្ទាប់ពីស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ពោលគឺករណីឆ្លងថ្មី និងអត្រាមរណភាព មានការថយចុះគួរឲ្យកត់សម្គាល់។

ឯកឧត្តម ស្រេង វង្សហៀងបានគូសបញ្ជាក់ថា ស្ថានភាពបែបនេះ ពិតជាមិនអាចកើតមាននោះឡើយ ប្រសិនបើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមានការសម្រេចចិត្តប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយទេនោះ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅទូទាំងប្រទេសដែលធ្វើឲ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានពលរដ្ឋ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពេលគឺកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់ និងស្ថិតនៅក្នុងលំដាប់លេខ៥ នៅលើពិភពលោក ។

ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រះផុស ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃឱ្យបានស្អាតជានិច្ច ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ រក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា បើទោះជាបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូសក្តី ។ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសចំពោះលោកយាយ លោកតា ដែលមានវ័យជរា និងជំងឺប្រចាំកាយ ព្រោះអាចងាយនឹងប្រឈមជាមួយជំងឺផ្សេងៗ ពិសេសផ្តាសាយ នៅក្នុងអំឡុងពេលចុះត្រជាក់នេះ ។ ត្រូវយកចិត្តទុកដាក់ថែទាំកូនចៅ ពិសេសកុមារតូចៗ ឱ្យបានល្អ និងមានសុវត្ថិភាពពីការឆ្លង នៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗទៀត ។ ជាពិសេសសូមបន្តយកចិត្តទុកដាក់អប់រំណែនាំកូនចៅ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវផ្តោតលើការសិក្សា ទាំងនៅសាលារៀន និងពេលមកដល់ផ្ទះវិញ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធសូមបន្តតាមដានរាល់ស្ថានភាពជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ អោយបាន ដើម្បីងាយស្រួលក្នុងការត្រៀមលក្ខណៈជួយអន្តរាគមន៍ បានទាន់ពេលវេលាដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលមានបញ្ហា ឱ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ជាពិសេសមិនត្រូវឲ្យមានការរើសអើងកើតឡើងឡើយ ។ សូមយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ៕ អត្ថបទ៖ នឿត សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm