យោធាអ៊ីស្រាអែលនិយាយថា ខ្លួនចាប់ផ្តើមដំណាក់កាលបឋមនៃការវាយប្រហារទីក្រុងហ្កាហ្សា

2025/08/30 02:46:24 am        67

យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានចាប់ផ្តើមដំណាក់កាលបឋមនៃការវាយប្រហារលើទីក្រុងហ្កាហ្សា ខណៈពួកគេប្រកាសមជ្ឈមណ្ឌលទីក្រុងធំបំផុតនៅក្នុងដែនដីឡោមព័ន្ធមួយនេះថាជា “តំបន់ប្រយុទ្ធ” ហើយនិងប្រកាសផ្អាកការបញ្ឈប់ការប្រយុទ្ធនៅទីនោះ ដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលនោះ ។

លោក Avichay Adraee គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xនាថ្ងៃសុក្រនេះថា ពួកយើងលែងរង់ចាំទៀតហើយ ។ ពួកយើងបានចាប់ផ្តើមប្រតិបត្តិការបឋមនៃការវាយប្រហារទីក្រុងហ្កាហ្សា ។ លោកថា បច្ចុប្បន្នពួកយើងកំពុងប្រតិបត្តិការកម្លាំងដ៏ខ្លាំងអស្ចារ្យនៅតំបន់ជាយក្រុងទីក្រុងហ្កាហ្សា ។

ការប្រកាសបែបនេះ បានកើតមានឡើង ពេលដែលយោធាអ៊ីស្រាអែលបញ្ជាក់ថា ពួកគេបានព្យួរចោល “ការផ្អាកតាក់ទិក”នៅក្នុងការវាយប្រហាររបស់ខ្លួននៅទីក្រុងនៅតំបន់ភាគខាងជើងមួយនេះ ដែលកាលពីមុន អនុញ្ញាតឲ្យមានប្រតិបត្តិការមនុស្សធម៌តាមដែនកំណត់នៅទីនោះ ។

យោធាអ៊ីស្រាអែលនិយាយក្នុងសារបង្ហោះលើបណ្តាញព័ត៌មាន Xថា ចាប់ពីវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុកថ្ងៃនេះ បទឈប់បាញ់ក្នុងស្រុកតាក់ទិករបស់សកម្មភាពយោធា លែងអនុវត្តទៀតហើយនៅតំបន់ទីក្រុងហ្កាហ្សា ដែលវានឹងក្លាយជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់ ។

គួរឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា ចាប់តាំងពីដើមខែសីហាមកម្ល៉េះ ពេលដែលយោធាត្រៀមខ្លួនសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីដណ្តើមគ្រប់គ្រងមជ្ឈមណ្ឌលទីក្រុងធំបំផុតនៅតំបន់ហ្កាហ្សាមួយនេះ គឺជាប្រតិបត្តិការមួយដែលអាចជម្លៀសទាំងបង្ខំជនប៉ាឡេស្ទីន ១លាននាក់ ទៅកាន់តំបន់ប្រមូលផ្តុំ ស្ថិតនៅភាគខាងត្បូងហ្កាហ្សា ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយប្រាប់កាសែត Al Jazeera ថា ការទម្លាក់គ្រាប់បែកឥតឈប់ឈរពីលើអាកាស និងតាមជើងគោក បានបង្ខំឲ្យអ្នកស្រុករត់ភៀសខ្លួនទៅកាន់តំបន់ភាគខាងលិចទីក្រុង ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm