រដ្ឋមន្រ្តីសុខាភិបាល «ការចែករំលែកព័ត៌មានទៅវិញទៅមកជាប្រចាំ ជាចលករសំខាន់ក្នុងការជម្រុញកិច្ចការងារឱ្យទទួលបានជោគជ័យ»

2025/08/30 03:58:37 am        124

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (Steering Committee for Health Equity and Quality Improvement Project Phase 2 “H-EQIP 2”) ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈមចម្បងៗ ដំណោះស្រាយ និងជូនអនុសាសន៍ទិសដៅបន្ទាប់, ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងគម្រោង និងសូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ការចែករំលែកចំណេះដឹង និងទស្សនទានសុខាភិបាល ប្រកបដោយសមធម៌ និងគុណភាពខ្ពស់ សម្រាប់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការទៅមុខទៀត ដើម្បីប្រែក្លាយជាអត្ថប្រយោជន៍ដល់ប្រជាជន ជាពិសេសក្រុមប្រជាជនងាយរងហានិភ័យ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អង្គប្រជុំដូចខាងក្រោម៖

១. ចែករំលែកព័ត៌មានទៅវិញទៅមកជាប្រចាំ ព្រោះការចែករំលែកនេះ ជាចលករសំខាន់ក្នុងការជម្រុញកិច្ចការងារឱ្យទទួលបានជោគជ័យ ដោយអាចដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយបានឆាប់រហ័ស។ 

២. រៀបចំតារាងពិនិត្យ និងវិភាគវឌ្ឍនភាព និងបញ្ហាប្រឈម ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាព ដែលបានអនុវត្ត និងសកម្មភាព ដែលត្រូវអនុវត្តបន្ត។

៣. អនុវត្ត សកម្មភាពអទិភាព ដោយភាពបត់បែន គ្រប់ជ្រុងជ្រោយ និងបុរេសកម្ម។ 

៤. បង្កើតផែនទីគំនិត (Brainstorming) ដើម្បីរៀបចំផែនការអនុវត្ត និងដោះស្រាយបញ្ហាប្រឈម ដែលធ្វើឱ្យរាំងស្ទះដល់ការអនុវត្តគម្រោង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា និងដៃគូរហិរញ្ញប្បទាន (KfW, KOICA, DFAT, GFF) និងលោក លោកស្រីប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការ PBC នីមួយៗក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) សរុបចំនួន ៣៦ រូប៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm