ទួរគី បញ្ជាក់ថា រុស្ស៊ីបន្ថយការទាមទារដែនដី នៅអ៊ុយក្រែន

2025/08/30 04:01:47 am        46


អ្នកការទូតជាន់ខ្ពស់របស់ប្រទេសទួរគី បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងទាមទារឲ្យអ៊ុយក្រែនបោះបង់តំបន់ Donbas ភាគខាងកើតរបស់ខ្លួនទាំងអស់ ប៉ុន្តែនឹងមានឆន្ទៈក្នុងការបញ្ចប់ជម្លោះ នៅភាគខាងត្បូងនៃប្រទេសនេះ នៅតាមតំបន់ជួរមុខនាពេលបច្ចុប្បន្ន។

ប្រទេសរុស្ស៊ីគ្រប់គ្រងប្រហែល ១ភាគ៥នៃដែនដីរបស់អ៊ុយក្រែន ហើយបានអះអាងថា បានបញ្ចូលជាដែនដីឧបសម្ព័ន្ធនូវតំបន់ចំនួន ៥ នៃប្រទេសនេះ ដែលមាន Donetsk, Lugansk, Kherson និង Zaporizhzhia រួមជាមួយនឹងតំបន់គ្រីម៉ា ដែលទីក្រុងមូស្គូបានរឹបអូសក្នុងឆ្នាំ២០១៤។

នៅឯកិច្ចចរចាសន្តិភាព ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នាឆ្នាំនេះ ក្រុមអ្នកចរចារបស់រុស្ស៊ី បានទាមទារឲ្យអ៊ុយក្រែនដកចេញពីតំបន់ទាំងនោះទាំងស្រុង ជាលក្ខខណ្ឌមួយដើម្បីបញ្ចប់ជម្លោះដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ២០២២។

ប៉ុន្តែបើតាមរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានឲ្យដឹងថា បន្ទាប់ពីមានជំនួបកំពូល រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump ទីក្រុងមូស្គូបានបន្ថយការទាមទាររបស់ខ្លួន។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ TGRT Haber កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) លោក Fidan បាននិយាយថា៖ «ឥឡូវនេះពួកគេបានបោះបង់ចោលនូវតម្រូវការនោះ ហើយកំពុងបន្តឈរនៅតាមតំបន់ជួរមុខបច្ចុប្បន្ន លើកលែងតែតំបន់មួយ។ បច្ចុប្បន្ន មានកិច្ចព្រមព្រៀងបឋមទាក់ទងនឹងការប្រគល់មកវិញ ២៥-៣០ភាគរយនៃតំបន់ Donetsk និងការបន្តឈរនៅតំបន់ជួរមុខ នៅ Zaporizhzhia និង Kherson»។

យ៉ាងណាក្ដី គេមិនទាន់ច្បាស់ទេថា តើកិច្ចព្រមព្រៀងនោះ បានឈានដល់ រវាងនរណា និងនរណា។ អ៊ុយក្រែនបានបដិសេធម្តងហើយម្តងទៀតនូវការធ្វើសម្បទានដែនដី តែលោកប្រធានាធិបតី Volodymyr Zelenskyy ធ្លាប់បាននិយាយថា ទីក្រុងគីវ ចាំបាច់ត្រូវធានាឲ្យមានការប្រគល់ត្រលប់មកវិញនូវដែនដី តាមរយៈការទូត មិនមែនតាមរយៈសមរភូមិនោះឡើយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm