ថវិកាជិត៩០០លានដុល្លារ ត្រូវបាន​ប្រមូល​និង​ចំណាយ​សម្រាប់​ការ​ឆ្លើយ​តប​មេរោគអេដស៍ និង​ជំងឺអេដស៍ រយៈពេលបី​ទសវត្សរ៍​កន្លងទៅនេះ

2022/01/22 08:50:45 pm        742

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បញ្ជាក់ថា ថវិកាជិត ៩០០លានដុល្លារ ត្រូវបានប្រមូល និងចំណាយសម្រាប់ការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ រយៈពេលបីទសវត្សរ៍កន្លងទៅនេះ។

ការថ្លែងរបស់ឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី យ៉ាងដូច្នេះនាឱកាសបិទសិក្ខាសាលាពិគ្រោះ​យោបល់​ស្តីពីការពិនិត្យឡើងវិញពាក់​កណ្តាល​អាណត្តិ​ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និង​ពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ ​និងជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣) ​នៅល្ងាចថ្ងៃទី២១ ខែមករាឆ្នាំ២០២២ ​នៅសណ្ឋាគារកាំបូឌីយ៉ាណា ​និងតាមបណ្តាញវីដេអូ ក៏បានការចូលរួមពី​សំណាក់វេជ្ជបណ្ឌិត ឃិន ចូ នាយកបណ្តោះអាសន្ន ​UNAIDS ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រី តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ប្រឹក្សា​បច្ចេកទេស​ និងអ្នកជំនាញការជាតិ ​និងអន្តរជាតិ ​អ្នកតំណាងប្រជាជនគន្លឹះ។

ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី បានឲ្យដឹងទៀតថា ​កាលពីសាមសិបឆ្នាំមុន ករណីផ្ទុកមេរោគ​អេដស៍​ដំបូងត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជា។ កាលពី២០ឆ្នាំមុន អាជ្ញាធរជាតិប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ត្រូវបានបង្កើតឡើង​ដើម្បីដឹកនាំការឆ្លើយតបទូលំទូលាយ និងពហុវិស័យចំពោះ​មេរោគ​អេដស៍ ​និងជំងឺអេដស៍។ ហើយថវិកាជិត៩០០លានដុល្លារ ត្រូវបានប្រមូល​និង​ចំណាយ​សម្រាប់​ការ​ឆ្លើយ​តបរយៈពេលបីទសវត្សរ៍កន្លងទៅនេះ។

ឥឡូវនេះ យើងឈានមកដល់​ពាក់ក​ណ្តាល​អាណត្តិនៃផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និង​ពហុវិស័យឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ផងដែរ។ ថ្ងៃនេះយើង​បាន​ធ្វើ​បច្ចុប្បន្នភាពអំពីស្ថានភាព ​និង​ការឆ្លើយតប​នឹងមេរោគអេដស៍ និងអំពី​សមិទ្ធផល​នៃគោលបំណង​ចំនួនបួន ​នៃផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ​និងពហុវិស័យឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ដែរ។

ឯកឧត្តម ទេសរដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា នៅពេលដែលយើងឈានចូលដល់ដំណាក់កាលចុង​ក្រោយ​នៃការប្រយុទ្ធដ៏យូរអង្វែងរបស់យើងប្រឆាំងនឹងមេរោគអេដស៍ ​និងជំងឺអេដស៍​ ឯកឧត្តម សូមរំឭកឡើងវិញនូវតម្រូវការក្នុងការអនុវត្តតាមការណែនាំរបស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ដែលអំពាវនាវជនរួមជាតិទាំងអស់ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជា​ចរន្តជាតិមួយ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។

ជាចុងក្រោយឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី បានសូមបញ្ជាក់សារជាថ្មីថា មានសារៈសំខាន់​ណាស់​សម្រាប់​ក្រុមការងារយុទ្ធសាស្ត្រនីមួយៗ នៃផែនការយុទ្ធសាស្រ្តជាតិ​ទូលំទូលាយ និង​ពហុវិស័យឆ្លើយតប​នឹង​មេរោគអេដស៍ ​និងជំងឺអេដស៍ លើកទី៥ក្នុងការអនុម័តសកម្មភាពផ្លាស់ប្តូរ​ក្នុងវិស័យសុខាភិបាល ​និងវិស័យមិនមែនសុខភាព ដើម្បីគាំទ្រចលនាជាតិពីថ្នាក់កណ្តាល​ដល់​មូលដ្ឋាន កែលម្អភាពជាអ្នកដឹកនាំ លើកកម្ពស់ភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ និង​បង្កើន​ការវិនិយោគក្នុងស្រុក ​ដើម្បីគ្រប់គ្រងការឆ្លើយតប៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm