លោក Anutin ជាបេក្ខជននាំមុខ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្រោយតុលាការបណ្ដេញលោកស្រី Paetongtarn

2025/08/30 08:23:14 pm        312

ការប្រណាំងប្រជែងដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្នុងប្រទេសថៃ កាន់តែឡើងឡើងកម្ដៅខ្លាំងឡើងៗ ខណៈដែលគណបក្សនយោបាយ បានប្រឹងប្រែងបញ្ចុះបញ្ចូលគូប្រជែង ដើម្បីឲ្យគាំទ្រខ្លួន ដោយនេះកើតមានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីតុលាការបានបណ្តេញនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ជុំវិញការរំលោភក្រមសីលធម៌។

លោក Anutin Charnvirakul ដែលជាអ្នកនយោបាយប្រែក្លាយពីអ្នកជំនួញ បានលេចឡើង​ក្នុងនាម​ជាអ្នកនាំមុខគេ សម្រាប់តំណែងអ្នកដឹកនាំរដ្ឋាភិបាលថ្មី បន្ទាប់ពីគណបក្សអភិរក្សនិយម Bhumjaithai (ភូមិចៃថៃ) របស់លោក បានឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សប្រឆាំង People’s Party ដែលជាក្រុមធំជាងគេតែមួយគត់ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ៥០០នាក់។

លោក Anutin បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី ហើយ​គណបក្ស​របស់លោក ទទួលបានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់។

ចំណែកគណបក្ស Pheu Thai (ភឿថៃ) គាំទ្រដោយត្រកូលស៊ីណាវ៉ាត់របស់លោកស្រី Paetongtarn ក៏បានអះអាងដែរថា ខ្លួនមានការគាំទ្រគ្រប់គ្រាន់​ ដើម្បីរក្សាអំណាច ទោះបីជាអវត្តមានដៃគូ​ដែលមានសមាជិក ២៥នាក់ បានលាតត្រដាងពីការបែកបាក់នៅក្នុងក្រុមក៏ដោយ។ គណបក្សនេះក៏កំពុងស្វែងរកការគាំទ្រផងដែរពី People’s Party ដោយប្រាប់ថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកលក្ខខណ្ឌដែលកំណត់ដោយក្រុមនេះ។

គួរបញ្ជាក់ថា ការបោះឆ្នោតសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទំនងជានឹងធ្វើឡើងពីថ្ងៃទី៣ ដល់ថ្ងៃទី ៥ ខែកញ្ញា។ ក្រោមរដ្ឋធម្មនុញ្ញថៃ បេក្ខភាពនាយករដ្ឋមន្ត្រីត្រូវការការគាំទ្រ​ពី​សមាជិកភាគច្រើន ​នៅក្នុងសភាជាន់ទាបជាប់ឆ្នោត៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm