លោក Putin៖ រុស្ស៊ី និងចិន ប្រឆាំងនឹងការដាក់ទណ្ឌកម្ម «រើសអើង» នៅក្នុងពាណិជ្ជកម្មពិភពលោក

2025/08/30 09:01:35 pm        249

នៅមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានរិះគន់ដល់ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ខណៈដែលសេដ្ឋកិច្ចនៃប្រទេសរបស់លោក បានធ្លាក់ទៅកៀកនឹងឱនភាព ដែលរងគ្រោះដោយសារការទប់ស្កាត់ពាណិជ្ជកម្ម និងការចំណាយលើសង្គ្រាមរបស់លោក នៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិន Xinhua ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍ (ទី៣០ ខែសីហា) លោក Putin បាននិយាយថា រុស្ស៊ី និងចិន បានរួមគ្នាប្រឆាំងនឹងការដាក់ទណ្ឌកម្ម «រើសអើង» នៅក្នុងពាណិជ្ជកម្មពិភពលោក។

លោកនឹងមានវត្តមាននៅក្នុងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃដែលវិមានក្រឹមឡាំងបានចាត់ទុកថា ជាអ្វី «មិនធ្លាប់មានពីមុនមក»។

មេដឹកនាំរុស្ស៊ីនឹងចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) រយៈពេល ២ថ្ងៃ នៅទីក្រុងកំពង់ផែ Tianjin ភាគខាងជើងប្រទេសចិន។ SCO ដែលផ្តោតលើសន្តិសុខបង្កើតឡើងដោយក្រុមនៃប្រជាជាតិអឺរ៉ុប-អាស៊ីក្នុងឆ្នាំ២០០១ បានពង្រីកសមាជិកអចិន្ត្រៃយ៍ដល់ចំនួន ១០ប្រទេស ដែលឥឡូវនេះ រួមមានទាំងអ៊ីរ៉ង់ និងឥណ្ឌាផងដែរ។

បន្ទាប់មក លោក Putin នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយនិងចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ បន្ទាប់ពីមានការចុះចាញ់ជាផ្លូវការរបស់ជប៉ុន។

រុស្ស៊ីត្រូវបានដាក់ដោយទណ្ឌកម្មលោកខាងលិចជាច្រើនជុំ បន្ទាប់ពីមានការលុកលុយលើអ៊ុយក្រែន នៅឆ្នាំ២០២២។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចនឹងដាក់ទណ្ឌកម្ម «ដ៏ធ្ងន់» លើរុស្ស៊ី ដោយអាស្រ័យលើថា តើវឌ្ឍនភាពអាចមាន ឬទេ ក្នុងកិច្ចប្រឹងប្រែង ដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាព៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm