អ្នកការទូតជាន់ខ្ពស់របស់ EU «មិនមានសុទិដ្ឋិនិយម» ជុំវិញការដាក់ទណ្ឌកម្មលើអ៊ីស្រាអែល

2025/08/31 01:35:05 am        339

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បាននិយាយនៅថ្ងៃសៅរ៍ (ទី៣០ ខែសីហា) នេះថា លោកស្រីមិនមានសុទិដ្ឋិនិយមនោះឡើយ ជុំវិញថា តើប្លុកនឹងចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែលដែរ ឬយ៉ាងណា ពាក់ព័ន្ធនឹងសង្គ្រាម នៅតំបន់ហ្កាហ្សា ដោយសារមានការខ្វែងគំនិតគ្នា រវាងរដ្ឋជាសមាជិក។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៅប្រទេសដាណឺម៉ាក នឹងពិភាក្សាអំពីសំណើផ្អាកផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបដល់ក្រុមហ៊ុនថ្មីរបស់អ៊ីស្រាអែល ដែលជាការដាក់ទណ្ឌកម្មដំបូង ជុំវិញស្ថានភាព នៅតំបន់ហ្កាហ្សា។

ប៉ុន្តែរហូតមកដល់ពេលនេះ ប្លុកនេះបានមិនអាចប្រមូលបានសំឡេងគាំទ្រភាគច្រើនដែលត្រូវការ ដើម្បីឈានទៅដល់ចំណាត់ការនេះនោះទេ ដោយសូម្បីតែមិនអាចលើកឡើងនូវវិធានការខ្លាំងក្លាបន្ថែមទៀត ប្រឆាំងនឹងអ៊ីស្រាអែល។

នៅពេលចាប់ផ្តើមកិច្ចប្រជុំ នៅដាណឺម៉ាក លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមិនមានសុទិដ្ឋិនិយមខ្លាំងនោះទេ ហើយថ្ងៃនេះ យើងប្រាកដជានឹងមិនអនុម័តការសម្រេចឡើយ។ នេះបញ្ជូនសញ្ញាថា យើងមិនមានភាពចុះសម្រុងគ្នាឡើយ»។

ការបែកបាក់គ្នា នៅក្នុងសហភាពអឺរ៉ុប រវាងប្រទេសគាំទ្រអ៊ីស្រាអែល និងប្រទេសគាំទ្រប៉ាឡេស្ទីន បានមើលឃើញថា ប្លុកមានសមាជិក ២៧ប្រទេសនេះ ជារឿយៗមិនបានចេញវិធានការខ្លាំងក្លាអ្វីឡើយ នៅចំពោះវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm