កម្ពុជាបញ្ជាក់ជាថ្មីចំពោះការរក្សាបានយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្ត​អំពាវ​នាវ​ភាគី​ថៃ​ឱ្យ​គោរព​ដូចគ្នា

2025/08/31 06:27:04 pm        550

ថ្លែងក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះ លោក​ជំទាវ​ឧត្តម​សេនីយ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាថ្មី ចំពោះ​ការ​រក្សា​បា​ន​យ៉ាង​ខ្ជាប់​ខ្ជួន​បទ​ឈប់បាញ់របស់កម្ពុជា ជាពិសេសការ​ខិតខំ​ស្វែង​រក​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា ​និងថៃដោយសន្ដិវិធី ជាមួយគ្នា​នេះ​កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​កិច្ច​ព្រមព្រៀងបទឈប់បាញ់ដូចគ្នា។

លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ពេញ​លេញ​ចំពោះ​ការ​អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេច​បាន​តាម​រយៈ​កិច្ច​ខិត​ខំប្រឹងប្រែងនាំមុខដោយឯកឧត្តម ដូណាល់ ជេ ត្រឹម ប្រធានាធិបតី សហរដ្ឋអាមេរិក និង​ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងមាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សាធារណ​រដ្ឋ​ប្រជាមានិតចិន និងគោរពយ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោល​ការ​ឯកភាព​ទាំង​១៣​ចំណុច​នៅ​ក្នុង​កិច្ច​ប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ​២០២៥ នៅប្រទេសម៉ាឡេស៊ី ខណៈកិច្ច​ប្រជុំ​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រទេស​ម៉ាឡេស៊ី ​សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។

លោកជំទាវ​បញ្ជាក់ថា ក្រោយមានបទឈប់បាញ់នេះ គឺបានទទួលការគាំទ្រ និងស្វាគមន៍ យ៉ាង​ទូលំ​ទូលាយពីសហគមន៍អន្តរជាតិ និងឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្ដិភាពក្នុងតំបន់។ ក្នុង​នាម​ជា​ប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្ដិភាព កម្ពុជាបាន​ប្រកាន់​ខ្ជាប់​នូវ​លក្ខ​ខណ្ឌ​នៃបទឈប់បាញ់ ដោយជ្រើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយមិន​ទទួល​យក​ការប្រឈមមុខដាក់គ្នា និងជម្លោះឡើយ។

លោកជំទាវអ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាគូសបញ្ជាក់​សារ​ជា​ថ្មី​នូវ​គោល​ជំហរ​ដោះ​ស្រាយ​ដោយ​សន្ដិ​វិធី ស្មោះត្រង់ស្រាប់តាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញ​អាស៊ាន។ កម្ពុជា បន្តអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រ​ម​ទាំង​ស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើសពីនេះទៅទៀតកម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តនូវ​ស្មារតី​ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នានៅក្នុងកិច្ចប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)​ នាពេលកន្លងមក ដោយភាគីទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​ជំនឿ​ទុក​ចិត្ត​សំដៅ​កាត់​បន្ថយ​ភាព​តាន​តឹង រក្សាសន្ដិភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​ដោ​យប្រើ​ប្រាស់​យន្ត​ការ​ផ្សេងៗ​ដើម្បី​ដោះ​ស្រាយ​ភាព​ខុសគ្នាដោយសន្ដិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ប្រសិនបើមាន​បញ្ហា​អ្វី​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ​តាម​រយៈ​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​ន័យនេះ កម្ពុជាស្នើឱ្យភាគីថៃអនុវត្តដូចគ្នានូវស្មារតីនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm