មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំនាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតីជូន​​គ្រួសារ​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​នៅ​ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​

2025/08/31 07:37:39 pm        452

ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធាន ស.អ.ក ខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត​ ឧបត្ថម្ភជូនក្រុមគ្រួសារវីរយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកសន្ទុក ខេត្តកំពង់ធំ។

ដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសឹង្គហបបណ្ឌិត គន់​ គីម ទេស​រដ្ឋមន្ត្រី​ អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែ​សីហា ឆ្នាំ ២០២៥​ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង​ជាប្រធាន ស.អ.ក ខេត្ត បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ លោក​ពល​បាល​ត្រី គង់ លីហូវ នៅអង្គភាព កងពលតូចលេខ៦​ ចំណុះកងពលធំអន្តរាគមន៍លេខ ២​ ប្រចាំ​ការ​នៅខេត្តឧត្តរមានជ័យ ដែលមានជំងឺប្រចាំកាយ​ មកសម្រាកព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហើយ​គ្រួសារមា​ន​ជីវភាពលំបាកខ្វះខាត ដោយឪពុកជាជនពិការ ហើយ ម្ដាយ និងភរិយាមាន មាន​កូន​តូច​ៗ​ជាច្រើននាក់នៅក្នុងបន្ទុក។ បច្ចុប្បន្នគ្រួសារលោកប្រកបមុខរបរលក់ដូរម្ហូបអាហារបន្តិចបន្តួច នៅ​ជើង​ភ្នំ​សន្ទុក​ សម្រាប់​ចិញ្ចឹម​ជីវិត​ ស្ថិតនៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក គង់ លីហូវ បានបញ្ជាក់ថា ក្រៅពីភារកិច្ច ជាយុទ្ធជនការពារបូរណភាពទឹកដី នៅ​សមរភូមិ​មុខ​ក្នុង​ខេត្តឧត្តរមានជ័យ រូបលោកក៏ជាអ្នកប្រដាល់ ដែលធ្លាប់​ប្រកួត​នៅ​លើ​សៃ​វៀន​ជា​ច្រើន​លើក​កន្លង​រួច​មកហើយ។ តែបច្ចុប្បន្ននេះដោយសារប្រទេសជាតិកំពុងរងគ្រោះអសន្តិសុខ ដោយ​សារ​សង្គ្រាម​ឃ្លានពានទឹកដីពីសំណាក់បច្ចាមិត្តនៅតាមព្រំដែនកម្ពុជា-ថៃ បានតម្រូវឲ្យរូបលោក កាន់​អាវុធ​ត្រៀម​ប្រយុទ្ធតទល់ជាមួយសត្រូវឈ្លានពាន នៅតំបន់​ខេត្ត​ឧត្ដរមានជ័យ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចមុន្នី តាមរយៈ​ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី គន់​ គីម សូមឱ្យលោកពលបាលត្រី គង់ លីហូវ ឆាប់បានជាសះស្បើយពីជំងឺ និង​ឆាប់​​បានវិលត្រឡប់ទៅកាន់អង្គភាពវិញ ដើម្បីបន្តបំពេញកាតព្វកិច្ចការពារដែនអធិបតេយ្យភាព និង​បូរណភាពទឹកដីរបស់កម្ពុជា ជាបន្តទៅទៀត ហើយនឹងសុំឲ្យលោកឪពុក ដែលជាជនពិការ មាន​សុខភាពល្អគ្រប់គ្រងដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គល។

ឧត្តមសេនីយ៍ទោ សោម​ ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនលោកពលបាលត្រី គង់ លីហូវ និងក្រុមគ្រួសារ ដើម្បី​ជួយ​ដោះ​ស្រាយ​នូវរាល់ការលំបាកក្នុងជីវភាពក្រុមគ្រួសារ និង​សម្រាប់​ដោះស្រាយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផងដែរ​​៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm