លោក Matt Whitaker ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការ NATO បាននិយាយថា រដ្ឋបាលរបស់លោក Donald Trump នឹងផ្តល់ឱ្យយោធាអ៊ុយក្រែននូវលទ្ធភាពវាយប្រហារកាន់តែជ្រៅ ចូលទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី ។
សារព័ត៌មាន Newsweek បានទាក់ទងទៅមន្ទីរបញ្ចកោណ រួមជាមួយក្រសួងការពារជាតិរុស្ស៊ី និងអ៊ុយក្រែន ដើម្បីសុំការអត្ថាធិប្បាយកាលពីថ្ងៃសៅរ៍ ។
លោកប្រធានាធិបតី Trump បានខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយជួបជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska កាលពីថ្ងៃទី ១៥ ខែសីហា។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ លោក Putin ពុំទាន់បានធ្វើសម្បទានទេ ស្របពេលមានការអំពាវនាវឱ្យមានបទឈប់បាញ់ និងពុំបានប្តេជ្ញាជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដោយផ្ទាល់នោះទេ។
លោក Trump អាចសង្ឃឹមថានឹងផ្ដល់លទ្ធភាពថ្មីដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារកាន់តែជ្រៅ ចូលក្នុងទឹកដីប្រទេសរុស្ស៊ី ដែលនឹងនាំលោក Putin ខិតទៅជិតកិច្ចព្រមព្រៀងសន្តិភាព។
គេមិនច្បាស់ថាលទ្ធភាពអ្វី ឬប្រព័ន្ធអាវុធអ្វី ដែលលោក Whitaker សំដៅដល់នោះទេ។ អ៊ុយក្រែនបានស្នើសុំការអនុញ្ញាតម្តងហើយម្តងទៀតក្នុងការប្រើប្រាស់ប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយលុកគោលដៅកាន់តែជ្រៅ ចូលទៅក្នុងប្រទេសរុស្ស៊ី៕