ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍ ៥ចំណុច​ដល់ក្រុមការងារពាក់​ព័ន្ធ​នឹង​​ដំណើរ​ការ​កំណែ ដើម្បីធានាឱ្យបាន សុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងលទ្ធផល “អ្នកចេះគឺជាប់”

2025/08/31 10:52:29 pm        385

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង​ជា​ប្រធាន​គណៈ​មេ​ប្រយោគ​ទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌល​កំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្ដម កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ គណៈកម្មការអប្បមាទមណ្ឌលកំណែ បុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង សរុប​ចំនួន​ប្រមាណ ២១១ រូប។

ក្រសួងអប់រំបានកំណត់យកវិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញធ្វើជាមណ្ឌលកំណែដោយ មួយ​មណ្ឌល​កំណែកែមួយមុខវិជ្ជា។ គណៈកម្មការកំណែ ពិសេសអ្នកកែ ត្រូវគោរព​ឱ្យ​បាន​នូវ​គោល​ការណ៍ដែ​លបានកំណត់នៅគ្រប់ដំណាក់កាលការងារ រួមមាន៖ (១) ការកំណត់ល្បឿន​នៃ​ការ​កែ​កិច្ច​ការបេក្ខជន (២) ការកំណត់ចំនួនដុំកិច្ចការដែលត្រូវកែ (៣).ការប្រជុំណែនាំ​អំពី​អត្រា​កំណែ និងរបៀបកែ (៤) ការកែដោយអ្នកកែពីរនាក់ និងការពង្រឹងយន្តការក្នុងការតាមដាន (៥) ការពង្រឹងយ៉ាងម៉ឺងម៉ាត់ការអនុវត្តនូវបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះអ្នកកែជាដើម។ល។

ក្នុងគោលដៅធានាឱ្យបាននូវសុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផល “អ្នក​ចេះគឺជាប់” ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​ដល់​ក្រុម​ការងារ ពាក់ព័ន្ធនឹងដំណើរការកំណែ ដូចជា ៖ ១) ពង្រឹងយន្តការ​កំណែ​តាម​លំដាប់​លំដោយ​ឱ្យ​បាន​ត្រឹម​ត្រូវ​ពេ​ញលេញ មិនអនុញ្ញាតឱ្យរំលងជំហានណាមួយឡើយ ២) ពង្រឹងវិន័យ និង​ប្រសិទ្ធ​ភាព​ការងាររបស់ក្រុមមុខវិជ្ជា ៣) ពង្រឹងប្រព័ន្ធកែ២ដង ជាការផ្ទៀងផ្ទាត់ ពិនិត្យ​ពី​លើ​បន្ថែម ៤) បន្ថែមពីលើការណែនាំផ្ទាល់មាត់ ត្រូវតែមានការអនុវត្តសាកល្បងជាក់ស្តែង ដោយ​មាន​ការ​ណែនាំ​ពីប្រធានមណ្ឌល ៥) សូមផ្តោតលើការកែឱ្យបានត្រឹមត្រូវ និងយកចិត្ត​ទុក​ដាក់​លើ​ការ​រៀប​ចំ​លំហូរការងារ និងដុំសន្លឹកកិច្ចការបេក្ខជន។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​វិធានការថ្មីមួយចំនួនពាក់ព័ន្ធ​នឹង​ការហាមឃាត់ ៩ចំណុច ឆ្លើយតបនឹងស្ថានភាពថ្មីៗ​ក្នុង​ការ​ប្រឡង​ឆ្នាំនេះ ដូចជា៖

(១) ចំពោះ​បុគ្គលិកអប់រំ៖ ការយកចូល និងប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងមណ្ឌលកំណែ ត្រូវហាមឃាត់។ អ្នកដែលអ្នកប្រព្រឹត្តល្មើសគោលការណ៍ណែនាំណាមួយ នឹងត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងជារៀងរហូត។ សូម​រៀប​ចំ​ហឹប​សុវត្ថិភាព ដើម្បីរក្សាទុកទូរស័ព្ទរបស់ក្រុមការងារកំណែ ហើយសម្រាប់​អ្នក​ដែល​មិន​អាច​ទុក​ទូរ​ស័ព្ទ​ក្នុង​ហឹបសុវត្ថិភាពបានមុនចូលអនុវត្តការងារនៅក្នុងមណ្ឌលកំណែ ត្រូវលាលែង​ពី​ការ​ងារ​កំណែ​ភ្លាម​។

(២) ហាមឃាត់ដាច់ខាតការថតទុក និងបង្ហោះសន្លឹកកិច្ចការសិស្ស។

(៣) មិនត្រូវយកប្រធានវិញ្ញាសា និងអត្រាកំណែចេញពីប្រធានមណ្ឌល។

(៤) ត្រូវ​ប្រគល់ប្រធានវិញ្ញាសា និងអត្រាកំណែជូ​ន​គណៈ​កម្មការ​កណ្តាល​នៃ​មណ្ឌល​កំណែ​វិញ​ជា​រៀង​រាល់​ថ្ងៃ​ក្រោយ​ពេលកែចប់។

(៥) សម្រាប់មហាជនទូទៅ៖ ហាមឃាត់ការថតចម្លង និងផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុន​ពេល​ចេញ​លទ្ធផលប្រឡង។ អ្នកប្រព្រឹត្តល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការធ្វើ​បែប​នេះ គឺដើម្បីរក្សាបាននូវប្រព័ន្ធប្រឡងដែលយុត្តិធម៌ សុក្រឹតភាព និងទុកចិត្តបាន ជាពិសេស​ដើម្បី​ទប់​ស្កាត់​ព័ត៌មានក្លែងក្លាយ សំដៅពង្រឹងជំនឿចិត្តបេក្ខជនចំពោះប្រព័ន្ធប្រឡង។

(៦) ក្រសួងនឹងចេញប្រកាសគ្រប់គ្រងសាលាបង្រៀនគួរឯកជន ត្រៀមសម្រា​ប់​ការ​ប្រឡង​ទាំង​អស់ ដើម្បីបង្កើនការទទួលខុសត្រូវ

(៧) ហាមបង្ហោះព័ត៌មានមិនច្បាស់ការ ​ដោយ​សង្កេត​ឃើញ​ថា​សាលា​បង្រៀ​នគួរ​ឯកជន​មួយ​ចំនួន​ចូល​ចិត្ត​បង្ហោះព័ត៌មាន​គ្មានប្រភពច្បាស់លាស់ ដើម្បីបង្កើនប្រជាប្រិយភាព

(៨) ក្រសួង​នឹង​ថ្លឹង​ថ្លែង​រវាង​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ​ដែល​ចាំ​បាច់​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស និងការត្រួតពិនិត្យផលប្រយោជន៍ឯកជន ដើម្បីបង្ការភាពអាណាធិបតេយ្យ

(៩) ក្រសួងនឹងផ្សព្វផ្សាយប្រធានវិញ្ញាសា និងអត្រាកំណែជាសាធារណៈ ក្រោយ​ពេល​ប្រកាស​ល​ទ្ធ​ផល​ប្រឡងជាផ្លូវការ។

ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បានផ្តល់កិច្ចសហការប្រកបដោយការទទួលខុស​ត្រូវខ្ពស់​តាំង​ពី​ចាប់​ផ្តើម​ការ​ប្រឡង​រហូត​មក​ដល់ពេលនេះ ដោយគូសបញ្ជាក់ថា ការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺ​ជា​កូន​សោរ​ជោគជ័យមួយ ក្នុងការជំរុញប្រសិទ្ធភាពនៃការអនុវត្តយន្តការប្រឡង និងការទទួល​ខុស​ត្រូវ​ចំពោះ​មហាជនឱ្យមានភាពគត់មត់។ ជាមួយគ្នានេះ សូមជំរុញលើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ការងារ​បច្ចេក​ទេស​ទាំង​អស់​បន្ត​ខិតខំ​ប្រឹង​ប្រែង​សហការ​ចែក​រំលែក​បទ​ពិសោធ​គ្នា​ដើ​ម្បី​ជំរុ​ញឱ្យ​ដំណើរ​ការ​កំណែ​ឆ្នាំនេះ ប្រព្រឹត្តិទៅប្រកបដោយភាពរលូន និងជោគជ័យ រក្សាបាននូវសុក្រឹតភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន៕

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        249
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm