គណៈប្រតិភូសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ Texas បានអញ្ជើញបំពេញទស្សនកិច្ច​នៅខេត្តសៀមរាប

2025/09/01 12:02:00 am        635

នាថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយ​លោក​ជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង​ឯកឧត្តម​វេជ្ជបណ្ឌិត Richard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និង ឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia បានមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដោយមានការទទួលការស្វាគន៍យ៉ាងកក់ក្តៅពី លោក យុន លីនណេ អភិបាលរងខេត្ត និងជា​តំណាង​ដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ការបំពេញទស្សនកិច្ចរបស់ លោកជំទាវ និងសមាជិកគណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍លំដាប់ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជា ហើយលោកជំទាវបានថ្លែងអំ​ណរគុណ​ចំពោះ​ថ្នាក់ដឹកនាំខេត្ត និងកោតសរសើរចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ខេត្តក្នុង​ការអភិវឌ្ឍ​ដើម្បីទាក់​ទាញភ្ញៀវទេសចរ និងវិនិយោគិនគ្រប់ទិសទីឱ្យចូលមកធ្វើដំណើរកំសាន្ត និងធ្វើការ​វិនិយោគ​ក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។ បើទោះបីជាការបំពេញទស្សនកិច្ចនេះមានភាពមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏លោកជំទាវ និងគណៈប្រតិភូបានចំណាយពេលវេលាចូលទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបុរាណនានាជាច្រើនទៀតក្នុងតំបន់រមណីដ្ឋានអង្គរផងដែរ និងពិសេសបានកោតសរសើរស្ងប់ស្ងែងពីស្ថាបត្យកម្ម ចម្លាក់ដ៏ស្មុគស្មាញ ល្អឥតខ្ចោះ ពពេញដោយភាពអស្ចារ្យ និងអាថ៌កំបាំងនៅពីក្រោយ និងជាទីមើលថ្ងៃរះដ៏ល្អបំផុតរបស់សម្បត្តិបេតិកភណ្ឌពិភពលោកនៃមហាប្រាសាទអង្គរវត្ត។

ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ គណៈប្រតិភូបានធ្វើមាតុភូមិវិវត្តន៍ចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        200
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm