ឯកឧត្តម ប៉ែន បូណា អំពាវនាវដល់ជនរួមជាតិ​យល់​អំពី​សារៈ​សំខាន់​នៃ​ការងារ​ការទូត​ដែល​ថ្នាក់​ដឹក​នាំ​កម្ពុជា​កំពុងធ្វើលើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

2025/09/01 12:28:34 am        517

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ» នៅល្ងាចថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់​ជន​រួម​ជាតិ​សូម​យល់​អំពីសារៈសំខាន់នៃការងារការទូតដែលថ្នាក់ដឹកនាំកម្ពុជាកំពុងធ្វើ ដើម្បីឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​ជម្លោះព្រំដែនជាមួយថៃ ខណៈបច្ចុប្បន្នកម្ពុជា​កំពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង​ពីថ្នាក់ដឹកនាំ​កំពូល​នៅ​លើ​ពិភព​លោក​លើ​ការ​គាំទ្រ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ជា​មួយ​ថៃ និងឈានទៅដោះស្រាយបញ្ហាវិវាទព្រំដែនព្រទេសទាំងពីរ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាយើង បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​លើ​ជម្លោះព្រំដែនដែលកំពុងកើតឡើងជាមួយថៃ មិនថាក្នុង ឬក្រៅប្រទេស ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា​តែង​តែ​ធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាព​ទឹកដី ដោយសន្ដិវិធី ពីព្រោះថ្នាក់ដឹកនាំយើងផ្ដល់តម្លៃដល់សន្ដិភាពដែលបានមកដោយលំបាក និង​មាន​តម្លៃបំផុតសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។ អំពាវនាវ​ដល់​ជន​រួម​ជាតិ​យល់​អំពី​សារៈ​សំខាន់​នៃការងារការទូត ជាពិសេសយល់ពីទឹកចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជាដែលខិតខំអត់ធ្មត់ កុំ​ឱ្យ​ផ្ទុះ​អាវុធ ដោយផ្ដោតការងារសំខាន់ទៅលើការងារការទូតដើម្បីការងារអធិបតេយ្យភាពជាតិ និង​បូរណភាពទឹកដីផង និងរក្សាបាននូវសុខសន្ដិភាពផង។

សូមជម្រាបថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរវាងកម្ពុជា និងថៃ បណ្ដា​សហគមន៍​អន្តរជាតិ​ និងបណ្ដាមេដឹកនាំប្រទេសមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក ប្រទេសចិន និង​ប្រធាន​អាស៊ាន​ប្ដូរវេន រួមនឹងសហគមន៍​អន្តរជាតិ​ជា​ច្រើន​ទៀត​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការទទួលបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ និង​បាន​គាំទ្រ​លើ​ការផ្ដល់យន្តការលើការដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្តរជាតិផងដែរ៕ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm