នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន និងដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៦ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៥២០គ្រួសារ។ ពីធីនេះប្រារព្ធឡើងនៅវត្តភ្នំព្រាល ស្ថិតក្នុងភូមិភ្នំព្រាល ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន១២៤នាក់, រទេះរុញសម្រាប់ជនពិការ៣គ្រឿង និងផ្តល់ថវិកាជូនលោកយាយ លោកតាចាស់ជរាមួយចំនួនទៀតផងដែរ។
ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន៖១-អង្ករ១តោន,២-មីជាតិ៣០កេសតូច,៣-ត្រីងៀត១០គីឡូក្រាម,៤-សាច់ក្រក១០គីឡូក្រាម,៥-សាច់ផាត់១០គីឡូក្រាម,៦-ទឹកដោះគោខាប់២កេស,៧-កាហ្វេ៥កញ្ចប់ធំ,៨-តែ២គីឡូក្រាម,៩-ស្ករស១បេ,១០-អំបិល១បេ,១១-ទឹកត្រី៥យួរ,១២-ទឹកស៊ីអ៊ីវ៥យួរ,១៣-ទឹកម្ទេស៥យួរ,១៣-ទឹកសៀង៥យួរ,១៥-ទៀនព្រះវស្សា២គូរ,១៦-សាប៊ូដុំ១០០ដុំតូច,១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត,១៨-ប្រេងកូឡា១០០ដប ,១៩-ប្រេងខ្យល់១០០ដប,២០-ថ្នាំពេទ្យ២០ប្រអប់,២១-ស្លាដក់៤៨,២២-សាប៊ូម្សៅ១០កញ្ចប់,២៣-ថវិកា២លានរៀល។
កញ្ចប់សម្ភារសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន៖ ១-អង្ករ២៥គីឡូ ,២-ទឹកស៊ីអ៊ីវ១យួរ,៣-ម៉ុង១,៤-ភួយ១,៥-ទឹកដោះគោខាប់២កំប៉ុង,៦-មីជាតិ១កេសតូច,៧-អង្រឹង១,៨-អាវភ្លៀង១,៩-កន្សែងធំ១,១០-កន្ទេល១,១១-សាប៊ូម្សៅ១កញ្ចប់ និងថង់អំណោយសម្ដេចតេជោរួមមាន៖ ថ្នាំដុសធ្មេញ១ទីប, ច្រាសដុសធ្មេញ១ ,សាប៊ូ១ដុំ, ប្រេងកូឡា១ដបតូច, ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់, ក្រមា១, សារុង១,ធូបមួស១ប្រអប់, និងពិល១ និងថវិកា៤០០០០រៀល៕