[UPDATE] មនុស្ស៩នាក់ស្លាប់ និង១៥នាក់របួសពីការរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន និងរង្គើដល់ឥណ្ឌា ព្រមទាំងប៉ាគីស្ថាន

2025/09/01 03:20:47 pm        170

ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំង ក្លាកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍របស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ។

លោក Naqibullah Rahimi អ្នកនាំពាក្យនៃនាយកដ្ឋានសុខភាពសាធារណៈរបស់ខេត្ត Nangarhar បានប្រាប់សារព័ត៌មាន Reuters ថា មនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់ និង ១៥ នាក់ផ្សេងទៀតរងរបួស។

ការរញ្ជួយដីនេះត្រូវបានមានអារម្មណ៍ពាសពេញប្រទេសប៉ាគីស្ថាន និងភាគខាងជើងប្រទេសឥណ្ឌា រួមទាំងទីក្រុង ញូវ ដែលី ជាទីដែលអ្នកស្រុករាយការណ៍ពីការរង្គើខ្លាំង។ អគារនានាបានញ័រ ដែលជំរុញឱ្យមនុស្សប្រញាប់ប្រញាល់រត់ចេញទៅខាងក្រៅ។

ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកខាងលើបាននិយាយថា ការរញ្ជួយដីនេះត្រូវបានគេកត់ត្រានៅចម្ងាយ ២៧ គីឡូម៉ែត្រពីខាងកើតទៅដល់ភាគឦសាននៃរដ្ឋធានី Jalalabad របស់ប៉ាគីស្ថាននៅម៉ោង ១២និង៤៧នាទីព្រឹក ថ្ងៃទី ១ ខែកញ្ញានេះ ក្នុងជម្រៅ ៨ គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា ការរញ្ជួយដីនេះ មានជម្រៅ ១០គីឡូម៉ែត្រ ។

ប្រហែល ២០ នាទីក្រោយមក ខេត្តនេះ បានជួបប្រទះនឹងការរញ្ជួយមួយទៀតដែលកើតឡើងក្នុងកម្រិត ៤,៥ រ៉ិចទ័រ នៅជម្រៅ ១០ គីឡូម៉ែត្រ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        39
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm