[UPDATE] ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន កើនឡើងដល់២០នាក់ និងរាប់សិបនាក់ត្រូវគេបារម្ភថាស្លាប់ ឬរបួស

2025/09/01 03:35:35 pm        134

ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,០ រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍របស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ។

ក្រុមមន្ត្រីបានប្រាប់ទូរទស្សន៍ BBC ថាចំនួនអ្នកស្លាប់បានកើនឡើងដល់២០នាក់ និងជាង១០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសាររបួស។

ប្រភពជាច្រើនពីរដ្ឋាភិបាលតាលីបង់ បាននិយាយថា លំនៅឋានរាប់សិបខ្នងរងការបំផ្លិចបំផ្លាញ ហើយរដ្ឋាភិបាលនេះ បារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត។

ការរញ្ជួយដីនេះត្រូវបានមានអារម្មណ៍ពាសពេញប្រទេសប៉ាគីស្ថាន និងភាគខាងជើងប្រទេសឥណ្ឌា រួមទាំងទីក្រុង ញូវ ដែលី ជាទីដែលអ្នកស្រុករាយការណ៍ពីការរង្គើខ្លាំង។ អគារនានាបានញ័រ ដែលជំរុញឱ្យមនុស្សប្រញាប់ប្រញាល់រត់ចេញទៅខាងក្រៅ។

ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកខាងលើបាននិយាយថា ការរញ្ជួយដីនេះត្រូវបានគេកត់ត្រានៅចម្ងាយ ២៧ គីឡូម៉ែត្រពីខាងកើតទៅដល់ភាគឦសាននៃរដ្ឋធានី Jalalabad របស់ប៉ាគីស្ថាននៅម៉ោង ១២និង៤៧នាទីព្រឹក ថ្ងៃទី ១ ខែកញ្ញានេះ ក្នុងជម្រៅ ៨ គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា ការរញ្ជួយដីនេះ មានជម្រៅ ១០គីឡូម៉ែត្រ ។

ប្រហែល ២០ នាទីក្រោយមក ខេត្តនេះ បានជួបប្រទះនឹងការរញ្ជួយមួយទៀតដែលកើតឡើងក្នុងកម្រិត ៤,៥ រ៉ិចទ័រ នៅជម្រៅ ១០ គីឡូម៉ែត្រ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm