អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ ​អនុញ្ញាត​ឱ្យ​កន្លែង​ច​ត្ដា​ឡី​ស័ក​ ២ទីតាំង​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ

2021/04/27 09:59:58 am        197


​ព្រះសីហនុ ៖ រហូតមកដល់​សប្ដាហ៍​ទី​៣​នេះ ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ដ​ព្រះសីហនុ ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ ជាសះស្បើយ​ជិត ៣០​នាក់ ​ដោយ​យល់​ឃើញថា ​ស្ថានភាព​បាន​ប្រសើរ​បន្តិច​នោះ ​ពិសេស​ដោយ​ការ​យក​សំណាក​វិភាគ ​ចំនួន​ពីរលើក​នៅ​ទីតាំង​ច​ត្ដា​ឡី​ស័ក​ ទាំងពីរ​កន្លែង មាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ​ទើប​អាជ្ញាធរ​ខេត្ដ​ បានសម្រេច​បិទ​បញ្ចប់​ ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក​ទីតាំង​ទាំងពីរ ហើយ​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ​។


នៅ​ថ្ងៃទី​១២ ខែមីនា​នេះ អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ ​លោក ឃាង ភារ​ម្យ ​បានលើកឡើង​ថា រហូតមកដល់​សប្ដាហ៍​ទី​៣​នេះ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ដ​ព្រះសីហនុ ​បាន​ព្យាបាល​ជា​សះ ​ស្បើយ​អ្នកជំងឺ​កូ​វីដ​-១៩​ បាន ២៨​នាក់ ​ដោយ​យល់ ​ឃើញថា​ ស្ថានភាព​បាន​ប្រសើរ​បន្តិច​នោះ ពិសេស​ដោយ​ការ​យក​សំណាក​វិភាគ​ទាំងពីរ​លើក​នៅ​ទីតាំង​ច​ត្ដា​ឡី​ស័ក​ ទាំងពីរ មាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ​ទើប​អាជ្ញាធរ​ខេត្ដ ​បានសម្រេច​បិទ​បញ្ចប់​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក ​ទីតាំងពីរ​នេះ ហើយ​អនុញ្ញាត ឱ្យ​ដំណើរការ​ឡើងវិញ​អាជីវកម្ម​របស់​សណ្ឋាគារ​ កាស៊ីណូ ជីន​ស៊ី​កួយ​ជូ (​ជីន​ប៉ី​២) និង​សណ្ឋាគារ ​ហ័ង ហ្គ័​ន​ជា​យឺ​ ដែល​ស្ថិត ​នៅក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានការ «៣​ការពារ និង​៣​កុំ​» របស់ ​សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សេចក្តីណែនាំ​របស់​ក្រសួង សុខាភិបាល​។


លោក បន្ដថា ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ដ​ព្រះសីហនុ បាន​ប្រតិបត្តិ​ការ​យក​សំណាក​តាម​គោលដៅ​ជាង​ ១​ម៉ឺន​នាក់ ស្រី​ជាង ៤​ពាន់​នាក់ បាន​រក​ឃើញ​អ្នក​វិជ្ជមាន សរុប​ចំនួន ១៣២​នាក់​ ស្រី ៥៣​នាក់ (​ចិន ១១៦​នាក់​ ស្រី​៤៣​នាក់ ស្ត្រី​វៀតណាម ៦​នាក់ ​និង​ខ្មែរ ១០​នាក់ ស្រី​៤​នាក់​)​។ អ្នកជំងឺ​ទាំងអស់ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ ខេត្ត និង​សណ្ឋាគារ​សាកាណា ដែល​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២៨​នាក់​ ស្រី​៦​នាក់ (​បុរស​ខ្មែរ​៣​នាក់ ​ចិន​១៣​នាក់ និង​ស្ត្រី​វៀតណាម​១​នាក់​) ​និង​ចំនួន អ្នកជំងឺ​នៅសល់​កំពុង​សម្រាក​ព្យាបាល​ចំនួន ១០៤​នាក់​។ ​ក្រុមគ្រូពេទ្យ បាន​កំពុង មមាញឹក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៣.៦៦៩​នាក់ ស្រី ៩៦៧​នាក់​។


លោក បញ្ជាក់ថា ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ អស់​រយៈពេល​ប្រមាណ ៣​សប្ដាហ៍ ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​-១៩ ត្រូវ​បាន​ក្រសួងសុខាភិបាល រក​ឃើញ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩ (​វិជ្ជា​មាន​) ជា​បន្ដ​បន្ទាប់​រៀងរាល់​ថ្ងៃ​នៅ​តាម​រាជធានី​-​ខេត្ដ​មួយចំនួន ​ក្នុងនោះ ​ខេត្ដ​ព្រះសីហនុ ក៏​មាន​ទូរលេខ​គួរឱ្យ​កត់​សម្គាល់​ ផងដែរ ដែល​បានធ្វើឱ្យ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​សុខុមាលភាព ​របស់​ប្រជាពលរដ្ឋ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​ខេត្ដ ​ធ្វើ​ការ​បិទ​ផ្អាក​បណ្ដោះអាសន្ន​ទីតាំង ​ពាណិជ្ជកម្ម​ជាច្រើន​កន្លែង ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​កូ​វីដ​-១៩ ​ដើម្បី​គ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ​ឱ្យមាន ប្រសិទ្ធភាព​។ ​អាជ្ញាធរ​ខេត្ដ ​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​អាជីវកម្ម សេវាកម្ម​គ្រប់​ប្រភេទ​បាន​ចំនួន ១​ពាន់​កន្លែង ​បានដាក់​គោលដៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​រឹត​បន្ដឹង​ការធ្វើដំណើ​ចេញ​-​ចូល​ខេត្ត​ចំនួន ៤​កន្លែង និង​បាន​ចេញ​សេចក្តី​ជូន​ ដំណឹង​ផ្អាក​បណ្ដោះអាសន្ន​អាជីវកម្ម ​៤៦​ កន្លែង​ និង​បាន​កំណត់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ​និង​បន្ត​ស្រាវជ្រាវ​ព្រមទាំង​អំពាវនាវ ​ដល់​អ្នក​ ដែល​មាន​ការ​ពាក់ព័ន្ធ​អោយ​ស្ម័គ្រចិត្ត​មក​យក​វត្ថុ​សំណាក ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​៕

​អត្ថបទ ៖ គ​ង៉ ប៊ុន​ថា


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        136
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        119
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm