ឯកឧត្តម ប៉ែន បូណា៖«កម្ពុជា ប្រទេសតូច ប្រជាជនតិច តែទទួលបានការគាំទ្រ និង​កោត​សរសើរ​ច្រើន»

2025/09/01 05:49:27 pm        235

ភ្នំពេញ៖ ក្នុងបទអន្តរាគមន៍សេចក្ដីសង្ខេបព័ត៌មាននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​ថ្លែងថា «កម្ពុជា ប្រទេសតូច ប្រជាជនតិច តែទទួលបានការគាំទ្រនិងកោតសរសើរច្រើន»។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រហូតមកទល់ពេល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ កម្ពុជា​នៅ​តែផ្តល់​តម្លៃយ៉ាងខ្ពស់ដល់កិច្ចព្រមព្រៀងឈប់បាញ់ និងគោរពកិច្ចព្រមព្រៀង​នេះ​បាន​យ៉ាង​ល្អ​ដដែល​ ហើយកិច្ចព្រមព្រៀងឈប់បាញ់ក៏កំពុងតែស្ថិតនៅជាធរមាន និងបន្ត​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រទេស ​និងប្រជាជនទាំងពីរ (កម្ពុជាថៃ) ក៏ដូចជាបានរួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ថែ​រក្សា​សន្តិសុខ​នៅក្នុងតំបន់ទាំងមូល។ 

ឯកឧត្តមបានបន្តថា តាមរយៈការអនុវត្តបទឈប់បាញ់ដោយសុច្ចរិត ស្មោះត្រង់ និងក្រោម​ស្មារតី​ស្រឡាញ់​សន្តិភាព និង​គោរពច្បាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាត្រូវ​បាន​គេ​ស្គាល់ និង​កោត​សរសើរ​កាន់​តែច្រើនឡើងជាលំដាប់នៅលើឆាកអន្តរជាតិ។ ប្រទេសដ៏​តូច​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បណ្តាប្រ​ទេស​នានា​នៅ​ក្នុង​ពិភព​លោក​តាម​រយៈ​សកម្មភាព​ការទូតយ៉ាងសកម្មនិងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល​បាន​ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង​ចំពោះ​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ​នា​ពេល​នេះ​និង​បា​នពាំនាំយករឿងរ៉ាវពិតទាំងឡាយពីកម្ពុជាទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស។

បន្ថែម​ពី​លើនេះ ការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស រួមទាំង​ព្រះស​ង្ឃ​ផង ដែលបានធ្វើសកម្មភាពយ៉ាងកងរំពងដើម្បីបង្ហាញស្មារតីស្រឡាញ់សន្តិភាព គោរពច្បាប់ និង​សណ្តាប់​ធ្នាប់​អន្តរជាតិ ដោយទាមទារឱ្យប្រទេសថៃគោរពបទឈប់បាញ់ បញ្ឈប់ការបង្ក​ហេតុ​ដែ​​ល​នាំ​ដល់ការ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​ក៏​បាន​ធ្វើ​ឱ្យ​ពិភព​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​មក​លើ​កម្ពុជា​។ 

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា សំឡេងតែមួយរបស់កម្ពុជា​ដែល​ថ្នាក់​ដឹកនាំ​ក៏​ដូច​ជាប្រ​ជា​ពលរដ្ឋ​ខ្មែរ​បង្ហាញទៅកាន់ពិភពលោកគឺ កម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាគោរពច្បាប់អន្តរជាតិ កម្ពុជា​ចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ គឺមិនមែន​ជម្លោះ​ប្រដាប់​អាវុធ​ទេ។ គោលបំណង​និង​សកម្ម​ភាព​ជាក់​ស្តែង​របស់​កម្ពុជា​ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិ​ដឹង​លឺ និងបានឃើញផ្ទាល់ភ្នែកតាមរយៈមធ្យោបាយច្រើនយ៉ាងមានដូចជា ដំណើរ​ទស្សន​កិច្ច​របស់​អង្គ​ទូត និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT= Interim Observers Team) ក៏ដូ​ចជាមន្ត្រីបរទេសផ្សេងៗទៀតរួមទាំងអ្នកសារព័ត៌មានផងដែលបានមកដល់កម្ពុជា ក៏​ដូច​ជា​ការនាំសារពីការពិតរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក។

ឯក​ឧត្តម បានថ្លែងថា សរុបទៅអាចនិយាយបានថា កម្ពុជាគឺជាប្រទេសតូច មានប្រជាជនតិច តែ​សំឡេង​ជាធ្លុងមួយ​និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ និង​កោត​សរសើរ​ពី​បណ្តា​ប្រទេសជាច្រើននៅក្នុងពិភពលោក។ ទោះយ៉ាងណា បេសកកម្មនៅមិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដែលទាមទារឱ្យ​យើង​ទាំង​អស់​គ្នា​បន្ត​ថែ​រក្សា​កម្លាំង​មហា​សាមគ្គី​ឯកភាព​ជាតិ​ដ៏​រឹ​ង​មាំ​នេះ​នៅ​ពី​ក្រោយរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់​អាច​ក្លាហាន​របស់​យើង​ជា​បន្ត​ទៀត និង​ដោយ​ឥត​ងាក​រេ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm