កីឡា​វ៉ូ​វី​ណា​ម​៖ អាជ្ញាកណ្ដាល​-​ចៅក្រម​ធ្វើ​បាន​ល្អ​ក្នុង​ជើងឯក​ជាតិ​អាច​បាន​ទៅ​កាត់ក្ដី​ក្នុង​ស៊ី​ហ្គេមនៅ​វៀតណាម​

2022/01/24 09:50:50 am        83

​​វ៉ូ​វី​ណា​ម​៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជានឹង​ស្នើ​បញ្ជូន​អាជ្ញាកណ្ដាល​-​ចៅក្រម ២​រូបទៅ​ចូលរួម​កាត់សេចក្ដី​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ។ ដូច្នេះ​អាជ្ញាកណ្ដាល​-​ចៅក្រមដែល​បំពេញ​តួនាទី​ភារកិច្ច​បានល្អ នឹងត្រូវ​បានជ្រើសរើស​បញ្ជូន​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ។​

​ឯកឧត្តម អ៊ូ រតនា បានលើកឡើង​បែបនេះក្នុង​ពិធី​បិទ​វគ្គ​ណ្ដុះ​បណ្ដាល​ចៅក្រម និង​អាជ្ញាកណ្ដាលកម្រិត «​ក​» កាលពី​ថ្ងៃទី​២៣ ខែមករា​ម្សិលមិញ ខណៈ​សិក្ខាកាម​ទាំងអស់ដែល​ចូលរួម​វគ្គ​នេះ នឹងត្រូវ​ចូលរួម​កាត់សេចក្ដី​ក្នុងការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២១ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ នេះនៅ​ទីលាន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ​ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្តម​ប្រធាន​សហព័ន្ធ​បានស្នើ​ឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវយក​ចំណេះ​ជំនាញ​របស់​យើងទៅ​អនុវត្ត​ឲ្យ​ចំ​ទិសដៅ ដោយ​រក្សា​ឲ្យ​បាន​នូវ​តម្លៃ​របស់ខ្លួនតាមរយៈ​ការប្រកាន់​ភ្ជាប់​នូវ​ភាព​សច្ច និង​យុត្តិធម៌ ព្រោះ​អាជ្ញាកណ្ដាល​-​ចៅក្រមក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ភាព​រីកចម្រើន​របស់​កីឡាករ​-​កីឡាការិនី​ផងដែរ ពិសេស​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ធ្វើជា​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ។​ ​ឯកឧត្តម អ៊ូ រតនា បន្ដថា ដំណាលគ្នា​នឹង​ការសិក្សា​រយៈពេល ៥​ថ្ងៃ​កន្លងមក សហព័ន្ធ​ក៏បាន​ធ្វើការ​ជាមួយ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភព​លោក ដោយ​​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាមនាពេលខាងមុខ សហព័ន្ធ​នឹង​ជូនដំណឹង​ឲ្យ​អាជ្ញាកណ្ដាលដែល​សិក្សា​ក្នុង​វគ្គ​នេះ នឹង​បញ្ជូន ២​នាក់ទៅ​ចូលរួម​ធ្វើ​ចៅក្រម​-​អាជ្ញាកណ្ដាលនៅ​ទីក្រុងហាណូយក្នុង​ស៊ី​ហ្គេមលើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ។

​ហេតុនេះសហព័ន្ធ​បាន​ជំរុញ​ឲ្យ​គ្រូឧទ្ទេស និង​ប្រធាន​វគ្គត្រូវ​តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​របស់​អាជ្ញា​កណ្ដាល​-​ចៅក្រម ពិសេស​ក្នុង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ​ដើម្បី​សម្រិតសម្រាំង​រក​អាជ្ញាកណ្ដាល​-​ចៅក្រម​ល្អ ២​រូបសម្រាប់​បញ្ជូន​ឈ្មោះ​ទៅ​វៀតណាម ធ្វើការ​អនុវត្ត​ផ្ទាល់​ក្នុង​ការប្រកួត​អន្ដរជាតិ ពិសេស​ក្នុង​ស៊ី​ហ្គេមដើម្បី​ជា​បទពិសោធន៍ និង​ពង្រឹងសមត្ថភាព​ត្រៀម​រៀបចំ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លើសពីនេះ ឯកឧត្តម​បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​អាជ្ញាកណ្ដាល​-​ចៅក្រម​ទាំងអស់ត្រូវ​បន្ដ​សិក្សា​ស្វែងរ​យល់​បន្ថែមទៀត ដើម្បី​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ធំៗនា​ឆ្នាំ​២០២៣ គឺ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ និង​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​ក្នុងនាម​ម្ចាស់ផ្ទះ ឯកឧត្តម​រំពឹងថា នឹងមាន​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្ពុជា​យ៉ាងតិច ៥​នាក់​ចូលរួម​កាត់សេចក្ដី​លើ​ទីលាន ដើម្បី​ធានាបាន​នូវ​ភាពយុត្តិធម៌​បន្ថែមទៀតក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។​

​សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម និង​អាជ្ញាកណ្ដាល​កម្រិត «​ក​» បានរៀបចំ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៣ ខែមករា​នេះក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​ដែល​សិក្សា​ទាំង​ទ្រឹស្ដី និង​ការអនុវត្តក្រោម​ការបង្ហាត់បង្រៀន​របស់​គ្រូឧទ្ទេស​កម្រិត​អន្ដរជាតិ ២​រូបគឺ​លោក Master Nguyen Van Coung និង​លោក ទេព ជីវ​សុខុម ដោយមាន​សិក្ខាកាម​ចូលរួម ២៥​នាក់មកពី ១០​រាជធានី​-​ខេត្ត ខណៈ​លទ្ធផល​មាន​សិក្ខាកាម ១៥​នាក់​ទទួលបាន​និទ្ទេស​ល្អ និង ១០​នាក់និទ្ទេស​ល្អ​បង្គួរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm