ម្ចាស់សិប្បកម្មជាស្រ្តី៖ ការផលិតក្នុងស្រុកកើនឡើងខ្លាំង បើធៀប​មុន​ពេល​ផ្ទុះ​ឡើង​នៃ​ជម្លោះ​ព្រំដែន

2025/09/01 06:03:31 pm        306

ម្ចាស់​សិប្បកម្មជាស្រ្តី កំពុងមានភាពមមាញឹកនៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន នៃ​កិច្ច​ដំណើរ​ការ​ផលិត និងវេចខ្ចប់ ដោយមាន សម្ទុះកើនឡើងចំនួន៣ដង បើធៀបមុន​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន ដើម្បីផលិតរុញចូលទីផ្សារគាំទ្រ និងឆ្លើយតបដល់ការប្រើ ប្រាស់របស់​ប្រជាពលរដ្ឋ​។   

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងការផ្គត់ផ្គត់ទំនិញចូលទីផ្សាររបស់សហគ្រិនជាស្តី្រ នេះ​ថា ជុំវិញផលិតផលក្នុងស្រុក ពីមួយឆ្នាំទៅមួយមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ខណៈ​ដែល​កម្ពុជា​មាន​ដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ-ជំនាញ ជាពិសេស​នៅ​លើ​គុណ​ភាព និងកម្រិតស្តង់ដារនៃការផលិត ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវា​នុវត្តន៍​ ក៏បានផ្តល់នូវផ្នែកបច្ចេកទេស និង បច្ចេកវិទ្យាផ្សេងៗ ដើម្បីត្រួសត្រាយផ្លូវ ផ្តល់​ឱកាស​ដល់​សហ​គ្រិនជាស្រ្តីផលិតក្នុងស្រុក មានឱកាសបង្ហាញនូវផលិតផល របស់ខ្លួន សម្រាប់​ទីផ្សារ​ក្នុង​ និង​ក្រៅប្រទេស។

លោកជំទាវ លើកឡើងបន្តថា ជុំវិញការខិតខំប្រឹងប្រែងខាងលើនេះ ស្របពេលការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន ដែលបង្កឡើង ដោយប្រទេសជិតខាងរបស់កម្ពុជា គឺបានកំពុងប្រែក្លាយ​បញ្ហា​ប្រឈម​ឲ្យ​ក្លាយ​ទៅជាកា​លានុវត្តភាព ដល់ម្ចាស់សហគ្រិនជាស្រ្តី នៅក្នុង​កិច្ច​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន ​ក្នុងការផលិត និងកែច្នៃផលិតផលសម្រាប់រុញចូលទីផ្សារ គាំទ្រ ដល់​ការ​ប្រើ​ប្រាស់​ផលិត​ផល​ក្នុងស្រុក ដែលក្នុងនោះការផលិតរបស់សហគ្រិនជាស្រ្តី បានហក់ឡើង៣ដង បើ​ធៀប​ទៅ​រយៈ​ពេល​មុនវិបត្តិ ខណៈដែលស្មារតីសេ្នហាជាតិ និងចលនា​រួបរួម​ជាតិ​កំពុង​មាន​សម្ទុះ​ខ្លាំង​ក្លា​។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ពិធីមហាសន្និបាតរបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា ថ្មីៗនេះថា ទាក់​ទិន​ការ​ផ្ទុះឡើងនូវជម្លោះព្រំដែននេះ រាជរដ្ឋាភិបាលកំពុងតាមដាន និង​វាយ​តម្លៃ​ស្ថាន​ការណ៍​ជាក់​ស្តែង ​ដោយយកចិត្តទុកដាក់បំផុត ព្រមទាំងថ្លឹងថ្លែង និងត្រៀមដាក់​ចេញ​នូវ​វិធាន​ការ​ឆ្លើយ​តប​មុត​ស្រួច ​លើគ្រប់វិស័យទាំងឡាយសំដៅ រក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បី​ប្រែ​ក្លា​​យ​បញ្ហាប្រឈមទាំងនេះ ឲ្យក្លាយទៅជា កាលានុវត្តភាព, ជាពិសេស​សម្រាប់​ការ​លើក​កម្ពស់​សហ​គ្រាស​ធុនតូច និងមធ្យម ខណៈដែលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិ កាន់​តែ​មាន​សម្ទុះ​ខ្លាំង​ឡើ​ង ដែលជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        211
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm