ប្រធានាធិបតីចិនលោក Xi Jinping ៖ SCO មាន «ការទទួលខុសត្រូវដ៏ធំ» សម្រាប់ការរក្សាសន្តិភាពនៅក្នុងតំបន់

2025/09/01 06:15:10 pm        119

ប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងប្រាប់មេដឹកនាំពិភពលោកប្រមាណ ២០រូប ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងធានជីន ភាគខាងជើងប្រទេសចិនថា វេទិកាសន្តិសុខរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឥឡូវនេះ មានភារកិច្ច "ទទួលខុសត្រូវកាន់តែធំ" សម្រាប់ការការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

លោក Xi ក៏បានគូសបញ្ជាក់ពីបេសកកម្មដ៏សំខាន់របស់ប្លុក SCO សម្រាប់ការអភិវឌ្ឍ និងវិបុលភាពនៃរដ្ឋជាសមាជិករបស់ខ្លួន ខណៈលោកធ្វើជាម្ចាស់ផ្ទះ និងថ្លែងសុន្ទរកថាទៅកាន់អង្គប្រជុំកម្រិតខ្ពស់ ក្នុងពិធីជប់លៀងមួយកាលពីល្ងាចថ្ងៃអាទិត្យ (៣១ សីហា)។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ បានដកស្រង់សម្ដីលោក Xi ដែលប្រាប់មេដឹកនាំក្នុងកិច្ចប្រជុំថា ជំនួបកំពូល SCO នេះ មានតួនាទីសំខាន់ក្នុងការកសាងការឯកភាពក្នុងចំណោមភាគីទាំងអស់ និងជំរុញសន្ទុះក្នុងកិច្ចសហប្រតិបត្តិការ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនៅថ្ងៃចន្ទ (១ កញ្ញា) នេះ លោក Xi បានថ្លែងថា SCO បានកំណត់គំរូសម្រាប់ទំនាក់ទំនងអន្តរជាតិថ្មីមួយ ហើយវេទិកានេះប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកពីខាងក្រៅ។

ក្នុងចំណោមភ្ញៀវកិត្តិយសដែលគួរឱ្យកត់សម្គាល់បំផុតក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនោះ គឺនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលកំពុងបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៨ មក ហើយក៏មានការចូលរួមពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ។

ចិន និងរុស្ស៊ី បានហៅប្លុក SCO ថាជាជម្រើសជំនួសសម្ព័ន្ធយោធារបស់ណាតូ។ កិច្ចប្រជុំកំពូល SCO នៅឆ្នាំនេះគឺជាលើកទីដំបូងហើយចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានវិលត្រឡប់ទៅកាន់កៅអីសេតវិមានវិញសម្រាប់អាណត្តិទីពីរ ដែលចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm