កុមារភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម មានអារម្មណ៍​ធុញថប់​ព្រោះ​នៅភ័យខ្លាច​សង្គ្រាម

2025/09/01 06:30:05 pm        181

កុមារភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ក្នុង​ស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានការយកចិត្តទុកដាក់ទាំងសុវត្ថិភាព សុខមាលភាព និង ស្បៀងអាហារ។ ប៉ុន្តែកុមារភាគច្រើន បង្ហាញការធុញ​ថប់​អារម្មណ៍​ព្រោះ​តែ​ពួក​គេ​នៅ​ភ័យ​ខ្លាច​សំឡេង​​គ្រាប់ នៅបារម្ភខ្លាចកើតសង្គ្រាម ទើបពួក​គេមិន​ហ៊ាន​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​នៅ​ឡើយ​។

កុមារភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ទទួល​បាន​ការ​យកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងអង្គការដៃគូតាមរយៈពេលផ្តល់នូវអាហារ ការ​ស្នាក់នៅ និងការការពារសុវត្ថិភាព។ បន្ថែមលើសពីនេះ អង្គការដៃគូ និង អាជ្ញាធរ បានរៀប​ចំ​ទីតាំង​ដើម្បី​អោយ​កុមារអាចអានសៀវភៅ រត់លេង និង ធ្វើសម្មាធិ ដើម្បីសម្រួល​ផ្លូវ​ចិត្ត​ដល់​កុមារ​។ ​បើទោះជាយ៉ាងនេះក្តី តំណាងកុមារភៀសសឹក បានបង្ហាញអារម្មណ៍ធុញថប់ ព្រោះពួក​គេ​នៅ​មាន​អារម្មណ៍​ភ័យខ្លាច បាក់ស្បាត ខ្លាចមានសង្រ្គាមជាថ្មី។

លោកស្រី ឡាន សុម៉ាលី មន្ត្រីក្រុមប្រឹក្សាឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែល​ស្ម័គ្រ​ចិត្ត​សម្រប​សម្រួល មើលថែកុមារនៅទីតាំងបណ្ណាល័យ បានអោយដឹងថា បើតាមការអង្កេតផ្ទាល់ កុមារ​ភាគ​ច្រើន មានអារម្មណ៍ធុញថប់ ភ័យខ្លាច ព្រោះពួកគេភាគច្រើន បានឆ្លងកាត់​សំឡេង​គ្រាប់​ផ្លោង អំឡុងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ។ ដូច្នេះការរៀបចំអោយមានទីតាំងរត់លេង ការ​ធ្វើ​សម្មាធិ គឺជាចំនុចសំខាន់ ជួយសម្រួលផ្លូវចិត្តដល់កុមារ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ ជនភៀសសឹកជិត២៥០០គ្រួសារ ស្មើ​នឹង ៨៣៦៣នាក់ដែលបន្តរស់នៅបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ក្នុង​ស្រុកគូលែន ខេត្តព្រះវិហារ​ក្នុង​ចំណោម​នោះ​មាន​កុមារ​២៨៥២​នាក់​ដែល​កំពុង​ទទួល​បាន​ការ​យក​ចិត្តទុកដាក់ទាំងសុខភាពផ្លូវកាយ និង ផ្លូវចិត្តរបស់ពួកគេ៕ អត្ថបទ ៖សូដាវណ្ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        105
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm