រដ្ឋមន្រ្ដីក្រសួងការងារ៖ គិតត្រឹមចុងខែសីហានេះ​ពលករ​វិលត្រឡប់​មកពីថៃ​ទទួល​បាន​ការងារ​ធ្វើ​ជិត ២០ម៉ឺននាក់

2025/09/01 06:48:59 pm        216

រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃមានចំនួនជិត ២០ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈក្រសួង និងវិស័យឯកជន បន្ទាប់ពីក្រសួង និង​ភាគី​ពាក់ព័ន្ធ​បានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន។

នៅក្រោយចប់ពិធីសម្ពោធដាក់ឱ្យដំណើរការសាខា ប.ស.ស និងមណ្ឌលស្វែងរកការងារ នៅ​ក្នុង​ផ្សារ​ទំនើប អ៊ីអន មានជ័យ កាលពីរសៀលថ្ងៃទី៣១ ខែសីហាកន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា គិតចាប់​តាំង​ពី​ដើម​ទី​មក ឱកាសការងារនៅទូទាំងប្រទេសមានចំនួនជាង ៣៥ម៉ឺនកន្លែង ក្នុងនោះវិស័យ​ធំៗ​ចំនួ​ន​២ ​គឺឧស្សាហកម្ម និងកសិកម្ម កំពុងមានតំរូវការកម្លាំងពលកម្មច្រើនជាងគេ ខណៈ​គម្រោង​វិនិយោគ​ថ្មី​ៗ​ជាច្រើនថែមទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសអនុម័ត ដើម្បីបង្កើតរោង​ចក្រ ​សហគ្រាសនៅប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើរ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេស​ពលករ​ចំណាក​ស្រុក​ហើយ​ខុស​ច្បាប់​ថែម​ទៀត គួរពិចារណាឱ្យបានម៉ត់ចត់​មុន​នឹង​សម្រេច​ចិត្ត​ទៅ​ធ្វើការងារ​នៅ​ស្រុក​គេព្រោះថា ក្រៅពីប្រាក់ឈ្នួលដែលមិនលើសគ្នានៅក្នុងស្រុក ក៏មិនមាន​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត​។ ដូចជារបបសន្តិសុខសង្គម (ប.ស.ស.) ជាដើម។ ឯកឧត្តម បានបន្ថែមថា នៅពេល​មិន​មាន​ឯកសារ​គ្រប់គ្រាន់ហើយទៅធ្វើការនៅស្រុកគេ បងប្អូនពលករប្រឈមការធ្វើបាបពីគេផង ហើយ​បងប្អូនក៏អត់អាចទទួលបានសេវាសុខាភិបាលពីគេ អញ្ចឹងនៅ​ពេល​ឈឺ​ហើយ​ទុក​យូរ​ធ្វើ​ឱ្យ​សុខ​ភាព​កាន់តែលំបាក ដល់ពេលចាស់ត្រឡប់មកស្រុកកំណើតវិញ គឺថាមិនមានអ្វីទីពឹងទេ ព្រោះ​ថា​ប្រាក់ដែលរកបានកន្លងមកគឺចាយអស់តែម្តង ហើយពេល​ខ្លះ​អាច​ក្លាយ​ជា​បន្ទុក​របស់​កូន​ចៅ​ ឬសាច់ញាតិក៏មានដែរ។ ប៉ុន្តែផ្ទុយទៅវិញ បើធ្វើការក្នុងស្រុកយើងវិញ ក្រៅពីប្រាក់ឈ្នួល គឺ​ទទួល​បាន ប.ស.ស. តាំងពីពេលចូលធ្វើការ ហើយប្រសិនដល់អាយុច្រើន ៦០ឆ្នាំចូលនិវត្តន៍ទៅ ក៏ ប.ស.ស. ចិញ្ចឹមទៅវិញដែរ ហើយនៅពេលមានបញ្ហាសុខភាព ទៅពេទ្យក៏មិនអស់លុយដែរ។

ពាក់​ព័ន្ធការលើកឡើងខាងលើរបស់ឯកឧត្តមរដ្ឋមន្រ្តី អតីតពលករទើបត្រឡប់មកពីថៃ គឺលោក ជា វ៉េង និងលោក ឡុង គឹមហួត បច្ចុប្បន្នជាកម្មកររោងចក្រស្បែកជើង ស្ថិតនៅស្រុកបរសេដ្ឋ ខេត្ត​កំពង់ស្ពឺ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារជីវភាពខ្វះខាត និងមិនដឹងថា​នៅក្នុង​ស្រុក​មាន​ការ​ងារសម្បូរបែបនេះ ទើបបង្ខំចិត្តទៅធ្វើការនៅស្រុកគេ។ ពួកគាត់ បានឱ្យ​ដឹង​ស្រដៀង​គ្នា​ទៀត​ថា ទៅថ្ងៃអនាគតខាងមុខ ប្រសិនបើស្ថានភាព​ព្រំដែន​វិលមកប្រក្រតីឡើងវិញ ក៏មិន​វិល​ត្រឡប់​ទៅ​ធ្វើការនៅថៃវិញទេ ដោយសារនៅកម្ពុជាមានការងារល្អៗជាច្រើនធ្វើ ប្រាក់​ឈ្នួល​ក៏​សមរ​ម្យ ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត ដែលនៅស្រុកគេមិនមានផ្តល់ឱ្យ។ ជា​ពិសេស អាចរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិដោយភាពសប្បាយរីករាយ និង​សុវត្ថិភាព​ក្នុង​ការ​រស់​នៅដោយគ្មានការរើសអើងជាតិសាសន៍ជាដើម។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ រួមទាំងអតីតពលករខាងលើ ក៏បានអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ និងពលករដទៃផ្សេងទៀត ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដោយឥតគិតថ្លៃ ដើម្បីសួរព័ត៌មានអំពីឱកាសការងារ ខណៈដែលសព្វថ្ងៃនេះ ក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើន បានកំពុង​ប្រកាស​ជ្រើស​រើស​កម្លាំង​ពលកម្ម​រាប់​ម៉ឺន​កន្លែង​នៅ​ទូទាំង​ប្រទេស​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm