WHO៖​ ការ​ឆ្លង​រាលដាល​ COVID-19 នៅ​តំបន់​អឺរ៉ុប​អាច​ឈាន​ដល់​ចំណុច​បញ្ចប់​នៅ​ពេល​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ថ្មី Omicron ស្រុត​ចុះ​

2022/01/24 05:15:37 pm        392

អឺរ៉ុប៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុបបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​រុញច្រាន​វីរុស​រាតត្បាត​សកល COVID-19 ទៅរក​ដំណាក់កាល​ថ្មី និង​អាច​ឈានដល់​ចំណុច​បញ្ចប់​នៅក្នុង​តំបន់​អឺរ៉ុប។

​លោក Hans Kluge បាន​ប្រាប់​សារព័ត៌មាន AFP ក្នុង​បទសម្ភាសន៍​មួយ​ថា គេ​អាច​ជឿទុកចិត្ត​បាន​ថា តំបន់​នេះ​កំពុង​បោះជំហាន​ទៅរក​ចំណុច​បញ្ចប់​នៃ​វីរុស​រាតត្បាត​សកល ដោយ​បន្ថែមថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​ឆ្លង​ដល់ ​៦០% នៃ​ប្រជាពលរដ្ឋ​អឺរ៉ុប​នៅត្រឹម​ខែមីនា​ខាងមុខ​។ ​នៅពេលករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​ចេះតែ​កើនឡើង​នាពេល​បច្ចុប្បន្ន និង​កំពុង​រីក​រាលដាលនៅ​ទូទាំង​ទ្វីបអឺរ៉ុបបាន​ធ្លាក់ចុះ ភាពស៊ាំ​ជាស​កល​នឹងមាន​រយៈពេល​ជាច្រើន​សប្តាហ៍ ឬ​ច្រើន​ខែដោយសារ​ប្រសិទ្ធភាព​វ៉ាក់សាំង ឬ​ព្រោះតែ​មនុស្ស​មាន​ភាពស៊ាំដោយសារតែ​ការឆ្លង​ ហើយក៏​នឹង​កាត់បន្ថយការ​ឆ្លងបានផងដែរ។​

​លោក Kluge បាន​និយាយថា យើង​រំពឹងថា​នឹងមាន​ភាពស្ងប់ស្ងាត់​មួយ​មុនពេល​វីរុស​ COVID-19 អាច​ត្រលប់​មកវិញ​នៅ​ចុង​ឆ្នាំនេះ ប៉ុន្តែជំងឺ​រាតត្បាត​សកល​នេះ​អាច​នឹងមិន​វិល​ត្រលប់​មកវិញ​ទេ​។​ ​ចំណែក​អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​អាមេរិកលោក Anthony Fauci ក៏បាន​បង្ហាញ​សុទ្ធិ​ដ្ឋិ​និយម​ស្រដៀង​គ្នា​នេះដែរកាលពី​ថ្ងៃអាទិត្យ ដោយ​លោក​បាន​ប្រាប់​កម្មវិធីប្រចាំ​សប្ដាហ៍​នេះរបស់​ស្ថានីយ៍ទូរទស្សន៍ ABC News ថា ករណី​ឆ្លង​វីរុស COVID-19 កំពុង​ធ្លាក់ចុះ​ជា​បណ្ដើរៗនៅក្នុង​តំបន់​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm