ភាពតានតឹងរវាងអាមេរិកនិងវ៉េណេស៊ុយអេឡាកើនឡើង ក្នុងពេលបង្កើតកងទ័ពជើងទឹកអាមេរិកនៅការ៉ាអ៊ីបខាងត្បូង

2025/09/01 07:22:39 pm        105

រូបភាពពីយានដ្រូនដែលត្រូវបានថតបានកាលពីថ្ងៃអាទិត្យ ទី៣១ សីហា បានបង្ហាញពីនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Sampson DDG-102 បានចូលចតនៅជិតច្រកចូលព្រែកជីកប៉ាណាម៉ា ក្នុងពេលមានការប្រមូលផ្តុំកម្លាំងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកយ៉ាងច្រើននៅក្នុងនិងជុំវិញភាគខាងត្បូងតំបន់សមុទ្រសការ៉ាអ៊ីប។

នាវាចម្បាំងអាមេរិកចំនួន៧គ្រឿង រួមជាមួយនាវាមុជទឹកវាយប្រហារលឿនដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង ស្ថិតនៅក្នុងតំបន់នោះ ឬត្រូវបានរំពឹងថានឹងទៅដល់ក្នុងពេលឆាប់ៗនេះ ដោយនាំយកនាវិក និងកងម៉ារីនជាង៤.៥០០នាក់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ការប្រយុទ្ធប្រឆាំងក្រុមជួញដូរគ្រឿងញៀន គឺជាគោលដៅនៃរដ្ឋបាលរបស់លោក ហើយមន្ត្រីសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន Reuters ថា កិច្ចខិតខំប្រឹងប្រែងផ្នែកយោធាមានគោលបំណងដោះស្រាយការគំរាមកំហែងពីក្រុមជួញដូរទាំងនោះ។

ប៉ុន្តែវាមិនច្បាស់នោះទេថាតើវត្តមានយោធាអាមេរិកនឹងបង្អាក់ដល់ការជួញដូរគ្រឿងញៀនដោយរបៀបណានោះ។ ក្នុងចំណោមបញ្ហាផ្សេងៗទៀត ភាគច្រើននៃការជួញដូរគ្រឿងញៀនតាមសមុទ្រទៅដល់សហរដ្ឋអាមេរិកតាមរយៈមហាសមុទ្រប៉ាស៊ីហ្វិក ហើយភាគច្រើនជាអ្វីដែលធ្វើឡើងតាមតំបន់សមុទ្រការ៉ាអ៊ីបទៅដល់តាមជើងហោះហើរសម្ងាត់។ នៅពេលផ្តល់ព័ត៌មានបច្ចុប្បន្នភាពថ្មីៗអំពីលទ្ធផលពីប្រតិបត្តិការប្រឆាំងការជួញដូរគ្រឿងញៀននៅប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino បាននិយាយថា ប្រទេសរបស់លោកត្រៀមជាស្រេចដើម្បីប្រយុទ្ធ ប្រសិនបើសហរដ្ឋអាមេរិករំលោភលើដែនអធិបតេយ្យភាពរបស់ប្រទេសវេណេស៊ុយអេឡា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm